សម្តេចតេជោហ៊ុនសែន បន្តអំពាវនាវ ទីកន្លែង ដែលមានមនុស្សច្រើន ត្រូវតែមានទឹកអាល់កុល ចឹលសម្លាប់មេរោគ និងម៉ាស

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា នាព្រឹកថ្ងៃទី ខែកក្កដា ឆ្នាំ២០២០បានផ្ញើរសារតាមផេកផ្លូវការ សូមបងប្អូនបន្តយកចិត្តទុកដាក់ ថែរក្សាសុខភាព អោយបានល្អ កុំអោយឆ្លងជំងឺកូវីដ-១៩ អោយសោះជាពិសេសទីកន្លែងដែល មានមនុស្សច្រើន ត្រូវតែមានទឹកអាល់កុល ចឹលសម្លាប់មេរោគ និងម៉ាស ។ 

សម្ដេតតេជោបានមានប្រសាសន៍ថា ថ្មីៗនេះកម្ពុជាយើងមានអ្នកដំណើរ មកពីប្រទេសអារ៉ាប៊ីសាអូឌី  ១៥នាក់ទៀត ដែលមានឆ្លងមេរោគកូវីដ-១៩ ដែលកំពុងដាក់អោយ ព្យាបាលជាបន្ទាន់។ មកទល់ពេលនេះ​ នៅក្នុងប្រទេសយើង គឺមានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន១៥៦ នាក់ ដែលបានព្យាបាលជាសះស្បើយ ១៣៣នាក់។ ជំងឺកូវីដ-១៩ គឺនៅតែជាជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សូមបងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែសអោយសោះ ហើយសូមឧស្សាហ៍ ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល ហើយពាក់ម៉ាស ការពារអោយបានត្រឹមត្រូវ។ 

ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាត្ត អោយបើកដំណើរការ ជាពិសេសមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋ ត្រូវតែមានទឹកអាល់កុល ចឹលសម្លាប់មេរោគ និងម៉ាស សម្រាប់អតិថិជន រួមទាំងអ្នកជំងឺ នឹងបងប្អូនមកសួរសុខទុក្ខ ពាក់ការពារចៀសវាង ការឆ្លងរោគ ពីម្នាក់ទៅម្នាក់។ សូមបងប្អូនប្រជាពលរដ្ឋ បន្តធ្វើតាមការណែនាំ របស់ក្រសួងសខាភិបាល អោយបាខ្ជាប់ខ្ជួន ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន១៥នាក់ថ្មីទៀត ជាអ្នកធ្វើដំណើរមកពីប្រទេស អារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *