សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ហើយ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នេះ បានសម្រេចឯកភាពជាផ្លូវការ សម្រាប់ថ្ងៃឈប់សម្រាក រយៈពេល៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ឆ្នាំ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ២០២០កន្លងទៅនេះ ។  

ទន្ទឹមនឹងនេះ សូមក្រសួងសុខាភិបាល,  ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី  ព្រមទាំងក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សហការ និងពង្រឹងការអនុវត្ត វិធានការការពារសុវត្ថិភាព  វិធានការសុខាភិបាល និងអនាម័យព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ដោយតម្រូវឲ្យអនុវត្តដាច់ខាត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យ នៃការចម្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេល នៃថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ ក្នុងខែសីហា ខាងមុខនេះ ។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅឆ្នាំ២០២០នេះ បានកំណត់តាមប្រតិទិន នៅថ្ងៃ១៣រហូតដល់ថ្ងៃទី១៦ខែមេសា ប៉ុន្តែដោយសារការបង្កា ការពារ ទប់ស្កាត់ ជំងឺកូវីដ១៩ ទើបប្រមុខរាជរដ្ឋាភិបាល ប្រកាសលើកពេល មិនឱ្យមានការឈប់សម្រាក ប៉ុន្តែអាចប្រារព្ធពិធី ចូលឆ្នាំនៅគេហដ្ឋានរៀងៗខ្លួនបាន ដោយសន្យាសងថ្ងៃឈប់សម្រាក រយៈពេល៥ថ្ងៃ ជូនវិញ ។ជាមួយគ្នានេះ ថ្ងៃឈប់សម្រាកនោះ ក៏ភ្ជាប់ថ្ងៃសៅរ៍និងអាទិត្យ  ពោលគឺ ឈប់ចាប់ពីថ្ងៃចន្ទ ដល់សុក្រ រួចសៅរ៍និងអាទិត្យ ដែលអាចមន្រ្តីរាជការ ឈប់សម្រាកបានពេញ១សប្តាហ៍តែម្ដង ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *