ស្នងការខេត្តកំពត ប្រកាសចាត់ការឡានអត់ស្លាកលេខ ជាពិសេស ឡានដឹកដី ដឹកខ្សាច់ ដឹកសម្ភារៈផ្សេងៗ

កំពត ៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយទោ ម៉ៅ ច័ន្ទមធុរិទ្ធ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហោះសារនៅលើផេកផ្លូវការថា នឹងចាត់វិធានការដោយមិនលើកលែង ចំពោះរថយន្តណាដែលពុំមានស្លាកលេខ ជាពិសេសឡានដឹកដីដឹកខ្សាច់ ដឹកសម្ភារៈផ្សេងៗ ក្នុងករណីពិនិត្យឃើញ រថយន្តគ្មានពន្ធ នោះត្រូវបញ្ជូនទៅសមត្ថកិច្ចគយ ដើម្បីបន្តនិតិវិធីដើម្បីបង់ពន្ធ ។

សាររបស់លោកស្នងការបានបង្ហាញថា « ស្នងការដ្ឋាននគរបាលខេត្តកំពត សូមជំរាបជូនដល់ម្ចាស់យាន្តយន្តគ្រប់ប្រភេទ ជាពិសេសក្រុមឡានដឹកដី ដឹកខ្សាច់ ដឹកសម្ភារៈផ្សេងៗ សូមទៅធ្វើស្លាកលេខ បើមិនមានស្លាកលេខ គឺមិនអនុញ្ញាត អោយធ្វើចរាចរណ៍លើផ្លូវសាធារណៈនោះឡើយ ។ ក្នុងករណីពិនិត្យឃើញ រថយន្តគ្មានពន្ធ នោះស្នងការដ្ឋាន និងបញ្ជូនទៅសមត្ថកិច្ចគយ ដើម្បីបន្តនិតិវិធីដើម្បីបង់ពន្ធ ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *