ជិះម៉ូតូវ៉ាជែងមិនផុត ក៏ត្រូវរថយន្តមកពីមុខបុក បណ្ដាលស្លាប់២នាក់

ភ្នំពេញ​ ៖ យុវជន២នាក់ បានបាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់ ខណៈជិះម៉ូតូ​ឌុបគ្នា វ៉ាជែងមិនផុត ក៏ត្រូវរថយន្តមកពីមុខបុកនៅ​វេលា​ម៉ោង​ ១១និង៤០នាទីយប់​ ថ្ងៃពុធ ​ទី​១៥ ខែកក្កដា ​ឆ្នាំ​២០២០ ​​ផ្លូវ​ជាតិ​លេខ​១ ភូមិស្វាយតាអុក សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ​ ។ 

សពរងគ្រោះទី១មានឈ្មោះ សោម វិចិត្រ អាយុ ២៦ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណេីត ខេត្តព្រៃវែង ចំណែកអ្នកស្លាប់ទី២និងអ្នករងរបួសធ្ងន់ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ អ្នកទាំងបី ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1R-8990 ចំណែករថយន្ត ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-1947 ។

តាមប្រភពបានឲ្យងដឹថា ដំបូងឡើយគេបានឃេីញ បុរស៣នាក់ជិះម៉ូតូ ធ្វេីដំណេីរ តាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីព្រៃវែងមកភ្នំពេញ ក្នុងល្បឿនលឿន​ រីឯរថយន្តសាំងយ៉ុង ធ្វើដំណើរទិសដៅពីភ្នំពេញ​ ទៅព្រៃវែង​ ( បញ្ច្រាសទិសគ្នា ) លុះជិតមកដល់ចំណុចកើតហេតុ ម៉ូតូបានបន្ថែមល្បឿន ដើម្បីវ៉ាជែងរថយន្តមួយគ្រឿង ប៉ុន្តែវ៉ាមិនទាន់ផុត ក៏ទៅបុកជាមួយរថយន្តសាំងយ៉ុងចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឱ្យអ្នកឌុបនិងអ្នកជិះកណ្ដាល បានស្លាប់ភ្លាមៗ អ្នកជិះក្រោយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះជីវិត ចំណែកអ្នកបើករថយន្ត ក៏បានបើកទ្វារ រត់គេចបាត់ បន្សល់រថយន្តនៅកន្លែងកើតហេតុ ។ 

ក្រោយកេីតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសាកសពត្រូវបាន ក្រុមគ្រួសារ យកទៅធ្វេីបុណ្យ តាមប្រពៃណី ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *