សាកទូរស័ព្ទលេងលើរ៉ឺមក បណ្ដាលឆក់ស្លាប់ , ម្ដាយអត់លុយ សូម្បីតែធ្វើបុណ្យជូនកូន

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ ខណៈទាញរ៉ូឡូភ្លើង យកមកដាក់លើរ៉ឺមក ដើម្បីសាកទូរស័ព្ទបណ្ដើរ រួចចុចលេងបណ្ដើរ ក៏ត្រូវឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ បង្កការភ្ញាក់ផ្អើលនៅវេលា ម៉ោង៩និង១០នាទីយប់ ថ្ងៃពុធ ទី១៥ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតនៅភូមិសែនសុខ៥សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

សពជនរងគ្រោះមានឈ្មោះ ទូច បញ្ញា អាយុ១៧ឆ្នាំ ជាកម្មករសំណង់ មានម្ដាយមានឈ្មោះ ហ៊ី ក្រពុំ អាយុ៥២ឆ្នាំ ជាកម្មករសំណង់ដែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិទួលអង្គ ឃុំគគីសោម ស្រុកស្វាយទៀប ខេត្តស្វាយរៀង ។ 

តាមការរៀបរាប់ទាំងទឹកភ្នែកពីម្ដាយបានឲ្យដឹងថា មុនពេលកើតហេតុ កូនរបស់គាត់ បានយករ៉ូឡូទាញមកដាក់ លើរ៉ឺម៉ក ហើយអង្គុយលើរ៉ឺម៉ក ដោតទូរសព្ទ័ចុចលេង មួយសន្ទុះស្រាប់តែឆក់ប្រកាច់ស្លាប់តែម្ដង ។ ភ្លាមគាត់មិនអស់ចិត្តក៏ដឹកកូនរបស់គាត់ ទៅមន្ទីរពេទ្យ ពេលទៅដល់គ្រូពេទ្យបានប្រាប់ថា កូនគាត់បានស្លាប់បាត់ទៅហើយ។ 

សាកសព ត្រូវបានតាមរ៉ឺម៉កដឹកបន្លែ ដោយអ្នកជិតខាងជួយដឹកមកតម្កល់ ទុកនៅវត្តកប់ស្រូវ និងធ្វើបុណ្យតាមប្រពៃណី ស្រ្តីជាម្ដាយបានប្រាប់ថា គាត់គ្មានលុយជួលឡានដឹកសពកូន ឱ្យបានសមរម្យដូចគេនោះទេ សូម្បីតែលុយធ្វើបុណ្យ ក៏ខ្វះខាតខ្លាំងដែរ ។ គាត់សូមអំពាវនាវ ដល់សប្បុរសជន មេត្តាជួយផ្ដល់ ជាលុយជាកាក់ ដើម្បីបានយកមកធ្វើបុណ្យកូនគាត់ផង 096 52 13 940  ៕ ដោយធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *