អាជ្ញាធរខណ្ឌប្ញស្សីកែវ រកឃើញខារ៉ាអូខេ យីហោ អាត់ជួង និង ស្បូវលាភ លួចបើកបំពាន

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាងឯកឧត្តម ជា ពិសី អភិបាលខណ្ឌ នៅវេលា៨យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារពាក់ព័ន្ធ បានចុះត្រួតពិនិត្យទីតាំង ខារ៉ាអូខេ ដែលប្រែក្លាយជាភោជនីយដ្ឋាន (KTV) ចំនួន ០៤កន្លែង ស្ថិតនៅក្នុងសង្កាត់ គីឡូម៉ែតលេខ៦  ខណ្ឌប្ញស្សីកែវរាជធានីភ្នំពេញ ។ 

ជាលទ្ធផលអាជ្ញាធររកឃើញថា មាន០២ទីតាំង លួចបើក ដំណើរការជាខារ៉ាអូខេ ដែលផ្ទុយពីការណែនាំ របស់ ក្រសួងសុខាភិបាលនិង រាជរដ្ឋាភិបាល មានយីហោ អាត់ជួង និងស្បូវលាភ។ រដ្ឋបាលបានធ្វើកិច្ចសន្យា ជាមួយម្ចាស់អាជីវកម្ម អោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់។ ប្រសិនបើមានការ បើកដំណើរការខារ៉ាអូខេទៀត រដ្ឋបាលខណ្ឌ នឹងបញ្ឈប់ការ ធ្វើអាជីវកម្មជារៀងរហូត។ដោយឡែក០២ ទីតាំងទៀត បានគោរពយ៉ាងត្រឹមត្រូវ តាមសេចក្ដីណែនាំ របស់ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ៕ ដោយ ៖ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *