ក្មេងៗឈ្លោះគ្នា ម្តាយសងសឹងជំនួសកូន យកកូនកាំបិតអារមុខក្មេងស្រីអាយុ៥ឆ្នាំរងរបួសធ្ងន់

ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយបានយកកូនកាំបិត មកអារលើផ្ទៃមុខក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ជាកូនអ្នកជិតខាង ព្រោះខឹងក្មេងស្រីនោះ គប់ដុំថ្មត្រូវកូនប្រុសអាយុ២ឆ្នាំគាត់ រងរបួស កាលពីថ្ងៃទី១៤ កក្តដា កន្លងទៅនេះ រហូតដល់រសៀលម៉ោង២និង៣០ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅនៅក្នុងបុរី ពិភពថ្មី ស្ថិតភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ទើបស្ត្រីសងសឹង ទៅលើក្មេងស្រីនោះតែម្តង។

តាមប្រភពពីក្រុមគ្រួសារ ក្មេងស្រីរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០កន្លងមក កូនប្រុសរបស់ស្ត្រីបង្ក អាយុ២ឆ្នាំ និងក្មេងផ្សេងទៀតលេងជុំគ្នា ហើយក្មេងប្រុសជាកូនស្ត្រីបង្កបានដេញគប់លេង ទៅលើក្មេងស្រីរងគ្រោះ តែមិនត្រូវ លុះក្មេងស្រីរងគ្រោះ គប់វិញត្រូវរបួស ធ្វើឲ្យយំ ប៉ុន្តែម្តាយក្មេងស្រីនាំជូនទៅពេទ្យដេរ១ថ្នេរ ជាហេតុធ្វើឲ្យស្ត្រីបង្ក ជាម្តាយក្មេងប្រុសមានចិត្តគុំគួន សងសឹកជំនួសកូនខ្លួនវិញ លុះមកដល់រសៀលថ្ងៃទី១៦នេះ ក្មេងៗច្រើននាក់កំពុងលេងនៅមុខផ្ទះ ស្រាប់តែ ស្ត្រីដៃដល់ឃើញ ទៅយកកូនកាំបិតចេញមក អារមុខក្មេងស្រីរងគ្រោះ សងសឹកជួសកូន បណ្តាលឲ្យរងរបួសធ្ងន់ ហើយរត់ចូលទៅសង្ងំក្នុងផ្ទះបាត់ ។

ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ៥ឆ្នាំ នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសមុខ ។ ចំណែកស្ត្រីជនបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៦ជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ ។

ក្រោយកើតហេតុក្មេងស្រីរងគ្រោះត្រូវបានក្រុមគរួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកស្ត្រីបង្កត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សំរោងក្រោម និងប៉ុស្តិ៍កាកាប២ ចុះទៅ ឃាត់នាំស្ត្រីដៃដល់ទៅសាកសួរនៅប៉ុស្តិ៍សំរោងក្រោម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ផ្អែកតាមបណ្តឹងភាគីរងគ្រោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *