បុរសម្នាក់កំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍កៀរនិងកិនស្លាប់ រួចរថយន្តបង្ករបើករត់បាត់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់រួចស្លាប់ ក្រោយបញ្ចូនទៅសង្គ្រោះនៅមណ្ឌល សុខភាពព្រែកព្នៅហើយ រថយន្តនោះបានគេចបាត់ស្រមោល គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ ២និង១០នាទី រសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០ នៅតាមមហាវិថីឈ្នះឈ្នះ ខាងលិចរង្វង់មូល គល់ស្ពានព្រែកព្នៅ ខាងលិចក្នុងភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះ ដែលរថយន្ត ក្រឡុកស៊ីម៉ង់តិ៍ កិនស្លាប់ស្លាប់ឈ្មោះថុន  ចិន រ៉ា អាយុ ប្រមាណជាង៣០ឆ្នាំមានលំនៅ ភូមិ គៀន ឃ្លាំង សង្កាតព្រែកលៀប ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញជិះម៉ូតូ ម៉ាកហុងដាសេរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១FF.៤៧២៣ ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះ បានជិះម៉ូតូ មួយគ្រឿងតែម្នាក់ឯងធ្វើដំណើរ តាមមហាវិថីឈ្នះឈ្នះ ក្នុង ទិសដៅ ពីលិច ទៅកើត ។ នៅពេល ធ្វើដំណើរមកដល់កន្លែងកើតហេតុមានរថយន្តក្រឡុកស៊ីម៉ង់តិ៍ មួយគ្រឿងបានធ្វើដំណើរស្របទិសគ្នា បើក មកកៀរ បណ្តាលអោយដួល បោកលើថ្នល់ហើយ កិនបណ្តាលអោយរងរបួសធ្ងន់ ហើយ រថយន្តក៍បានបើក គេចខ្លួន ស្រមោល ។បន្ទាប់ជនរងគ្រោះ ត្រូវបានរថយន្តសាម៉ុយបញ្ជូន ទៅសង្គ្រោះ តែដោយសារតែ ស្ថានភាពរងរបួសធ្ងន់ធ្ងរ ក៍បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ ។សពត្រូវបាននគរបាលទាក់ទងទៅក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី ។ចំណែក ម៉ូតូត្រូវបាននគរបាលយកទៅរក្សាទុក ប្រគល់អោយក្រុមគ្រួសារវិញ ៕ប៉ូច គឹម សុខ

Leave a Reply

Your email address will not be published. Required fields are marked *