លោក ប៉ាង លីដា ចុះវាយបេតុងដែលបិទផ្លូវទឹកហូរនឹងកាត់ស្លាកយីហោដែលបំពានលើចិញ្ចើមផ្លូវ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣១ កក្តដា ឆ្នាំ ២០២០ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យដឹកនាំក្រុមការងារខណ្ឌ ចុះវាយបេតុងដែលបិទផ្លូវទឹកហូរផ្ទះពេទ្យធ្មេញ ឆែណូរិន ស្ថិតនៅផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្តាត់កាកាបទី១។

ជាមួយគ្នានោះដែរក្រុមការងារបានចុះរៀបចំសណ្ដាប់ ធ្នាប់តាមបណ្ដោយផ្លូវ២០០៤នឹងកាត់ស្លាកយីហោដែលបំពានលើចិញ្ចើមផ្លូវកាត់ស្លាកយីហោដាក់អក្សរបរទេសពីលើអក្សរជាតិឬធំជាង៕

Leave a Reply

Your email address will not be published. Required fields are marked *