ឡានបាញ់បេតុងក្រុមហ៊ុន DDI ដាក់បិទផ្លូវ ធ្វើការងារប្រយោជន៍ខ្លួន អាជ្ញាធរចុះទៅផ្អាក

ភ្នំពេញ ៖ រថយន្តបាញ់បេតុងរបស់ក្រុមហ៊ុន DDI ខណៈដែលបំពេញការងារប្រយោជន៍ផ្ទាល់ខ្លួនក្រុមហ៊ុន យករថយន្តទៅដាក់បិទផ្លូវទាំងស្រុង ដើម្បីបាញ់បេតុងតែធ្វើឲ្យ ចរាចរណ៍ មិនអាចឆ្លងកាត់បានពលរដ្ឋស្រែករអ៊ូ ខឹងសម្បារ អាជ្ញាធរចុះទៅអន្តរាគមន៍បញ្ជាឲ្យរើយករថយន្តចេញ កាលពីព្រឹក ថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០ ស្ថិតនៅ តាមផ្លូវ១៩៧៤ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រជាពលរដ្ឋទាំងអ្នកដំណើរទាំងអ្នកមានលំនៅដ្ឋានក្បែរនោះបានឲ្យដឹងថាដូចជាជ្រុលពេកហើយដើម្បីការងារជាប្រយោជន៍របស់ខ្លួន យករថយន្តបាញ់បេតុងទៅដាក់បិទកំណាត់ផ្លូវខាងលើទាំងស្រុងមិនអាចធ្វើចរាចរណ៍បានតែទោះជាយ៉ាងណាក្តីអាជ្ញាធរចុះទៅបង្គាប់ឲ្យយករថយន្តខាងលើចេញវិញទុកផ្លូវឲ្យធ្វើចរាចរណ៍ឡើងវិញ ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាការដ្ឋានសំណង់មួយកន្លែងត្រង់ចំណុចខាងលើបានហៅជួលក្រុមហ៊ុនបាញ់បេតុងមកចាក់បាញ់បេតុងតែភ្នាក់ងារខាងបេតុងបែរជាយករថយន្តបាញ់បេតុងមកដាក់បិទផ្លូវ ទើបមិនអាចធ្វើចរាចរណ៍ឆ្លងកាត់បាន ហើយត្រូវបានឲ្យរើយករថយន្តចេញវិញភ្លាមៗ ដើម្បីយកផ្លូវ បើកឲ្យធ្វើចរាចរណ៍វិញ។

ពាក់ព័ន្ធករណីដាក់រថយន្តបាញ់ស៊ីម៉ងត៍បិត ផ្លូវខាងលើនេះ លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានឲ្យដឹងថាគ្រាន់តែធ្វើកិច្ចសន្យាអប់រំ តាមការណែនាំរបស់សាលារាជធានីភ្នំពេញតែប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *