នារីវ័យក្មេងម្នាក់ ធ្វើអត្តឃាតក្នុងបន្ទប់ជួល

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានធ្វើអត្តឃាត ដោយចងករ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសុក្រទី៣១ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួល ជាន់ទី២ ក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។សាកសពនារីខាងលើមានឈ្មោះ ស្រី ល័ក្ខ អាយុ២៦ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណើត នៅខេត្តព្រៃវែង។

បើតាមប្អូនស្រីម្នាក់បានប្រាប់ឲ្យដឹងថា នារីខាងលើបានឡាយវីដេអូយំស្រែក ហើយក៏ចងកសម្លាប់ខ្លួន ពេលនោះរូបគាត់ក៏ស្ទុះទៅមើល ក៏ឃើញនារីនោះចងក ជាមួយខ្សែរអង្រឹង ទៅភ្ជាប់និងឥដ្ឋខ្យល់ លើបង្អួចត្រដរខ្យល់ទៅហើយ ។ រូបគាត់ក៏រត់មកប្រាប់អ្នកជិតខាង ឲ្យមកជួយតែកម្មអកុសលស្រ្តី រងគ្រោះបានស្លាប់បាត់ទៅហើយ។

ប្រភពដដែលបានបន្តទៀតថា ស្រ្តីរងគ្រោះខាងលើ មុននឹង ចងក សម្លាប់ខ្លួន រូបគាត់បានលឺសំឡេង ឈ្លោះគ្នាជាមួយប្តីតែមិនដឹងឈ្លោះគ្នារឿងអីនោះទេ ក្រោយមកប្តីនោះបានចេញទៅបាត់ ធ្វើឲ្យស្រ្តីរងគ្រោះខាងលើ ដាច់ចិត្តចងក សម្លាប់ខ្លួនបែនេះទៅ ។ 

ក្រោយមកសមត្ថកិច្ចកោសលវិច័យ លើសាកសពបានសន្និដ្ឋាន ថានារីរងគ្រោះពិតជាស្លាប់ ដោយអត្តឃាតពិតប្រាកដមែន រួចសាកសព តម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *