យុវជនម្នាក់ បានស្លាប់បន្ទាប់ពីជិះម៉ូតូប៉ះដៃចង្កូតជាមួយម៉ូតូ១គ្រឿងដួលត្រូវរថយន្តកិន

ភ្នំពេញ.យុវជនម្នាក់បានស្លាប់ ភ្លាមៗមួយរំពេច បន្ទាប់ពីជិះម៉ូតូលឿនទៅប៉ះដៃចង្កូតម៉ូតូ មួយគ្រឿងទៀតបណ្តាលឲដួលទៅនឹងថ្នល់ស្របគ្នាក៏មានរថយន្តកូរ៉េមួយគ្រឿង មកដល់ កិនចំជនរងគ្រោះ រួចរថយន្តបានបន្តបើករត់ ជាង១គីឡូម៉ែត្រ ទើបត្រូវប្រជាពលរដ្ឋតាមឃាត់បានប្រគល់ឲកម្លាំងនគរបាលប៉ុស្តិ៍។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១ សីហា ឆ្នាំ ២០២០ លើកំណាត់ផ្លូវជាតិ៤ មុខសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតក្នងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជខាងលើមានឈ្មោះ លន់ សៀងលី មុខរបរសិស្សថ្នាក់ទី៧នៃវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន ជិះម៉ូតូ ម៉ាកហុងដាឌ្រីមសង់០១៨ ពាក់ស្លាកលេខ កំពង់ធំ 1K.7116 មានទីលំនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ទី៣។តាមសម្តីអ្នកបើកបររថយន្ត ឈ្មោះ លួន ស៊ាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបររថយន្តដឹកទំនិញ មានទីលំនៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនរងគ្រោះជិះប៉ះម៉ូតូគេផ្សេងហើយដួលចូលរថយន្តរបស់គាត់ ។

តាមសាក្សីដែលឃើញ ហេតុការណ៍ បានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុបានទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលទៅនឹងថ្នល់ ស្របគ្នានោះក៏មានរថយន្ត ហ៊ីយ៉ាន់ដាយពណ៍ស ចំណុះ៣តោនកន្លះ ពាក់ស្លាកលេខកំពង់ចាម 3A.5449 ស្របគ្នាកិនចំជនរងគ្រោះបណ្ដាលឱ្យស្លាប់ភ្លាមភ្លាមតែម្ដង។

បើតាមសម្តីឪពុកជនរងគ្រោះ បានដឹងថាមិនពេលកើត ហេតុកូនប្រុសរបស់បានចេញពីកន្លែងគាត់លក់ដូរ នៅម្តុំកំបូលដោយកូនរបស់គាត់ ប្រាប់ថាទៅប្រលង តាមអនឡាញ ជាមួយគ្រូ ស្រាប់តែដល់ម៉ោងខាងលើ មានគេទូរស័ព្ទមកថាកូនរបស់គាត់ គ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅហើយ គាត់និងប្រពន្ធស្លុតចិត្តយ៉ាងខ្លាំងទើប នៅគ្នាមកមើលកូនតែម្តង ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋានចុះសម្រួលចរាចរណ៍ និងរាយការណ៍ទៅផ្នែកជំនាញសហការជាមួយ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរៀបចំឯកសារ ប្រគល់សាកសពជូនក្រុមគ្រួសារដឹក យកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួច នាំយកទាំងអ្នកបើកបរផង ទៅកាន់ការិយាល័យចរាចរជើងគោកកសាងសំណុំរឿងតាមនីតិវិធី ៕ដោយ.ប៉ូច គឹម សុខ

Leave a Reply

Your email address will not be published. Required fields are marked *