ស្នងការនគរបាលខេត្តកណ្ដាល ចុះបិតទីតាំងបញ្ចាំខុសច្បាប់មួយកន្លែង ឃាត់ខ្លួនម្ចាស់ទីតាំងខណះរកឃើញម៉ូតូ២៤គ្រឿង ពាក់ព័ន្ធករណីលួច

ខេត្តកណ្តាល៖កាលពីព្រឹកថ្ងៃទី ០១​ខែសីហា ឆ្នាំ២០២០ នេះ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានដឹកនាំសមត្ថកិច្ចជំនាញខេត្តកណ្តាលចុះត្រួតពិនិត្យនិងបិទទីតាំងហាងបញ្ចាំច្បាប់មួយកន្លែងមិនប្រក្រតី ស្ថិតនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ដោយបានឃាត់ខ្លួន ម្ចាស់ទីតាំងយកមកអនុវត្តន៍តាមច្បាប់ ខណៈរកឃើញម៉ូតូ២៤គ្រឿង ។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់ខាងលើនេះដោយមានការចូលរួមពីសំណាក់កងកម្លាំងចម្រុះ កងអន្តរាគមន៍ខេត្ត ដោយមានការសម្របសម្រួលពីសំណាក់លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល។

ម្ចាស់ទីតាំងហាងបញ្ចាំខាងលើមានឈ្មោះ គឹម ឡេងសល់ ភេទប្រុស មុខរបរទទួលបញ្ចាំម៉ូតូ និងប្រពន្ធឈ្មោះ វ៉ា ថារី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិ ស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ជនសង្ស័យនេះគឺជាមេអាប៉ោងធំប្រចាំនៅឃុំវិហារសួគ៌ទៀតផង និងបានលួចបើកទទួលបញ្ចាំម៉ូតូយូរណាស់មកហើយ ដោយមិនមានអាជ្ញាធរឃុំ ស្រុកណាចុះបង្ក្រាបនោះទេ។ ព្រោះអាចទទួលការសែនព្រេនពីជនសង្ស័យខាងលើនេះ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាម៉ូតូមួយចំនួនដែលម្ចាស់ទីតាំងទទួលបញ្ចាំនេះគឺជាម៉ូតូដែលជនសង្ស័យបានកាច់ក និងលួចគេយកមកបញ្ចាំ ព្រោះថាគ្រាប់សោរម៉ូតូមានសភាពបែកខ្ទេច។

ម៉ូតូចំនួន២៤គ្រឿង៖ ម៉ាកហុងដា ១៩គ្រឿង, ម៉ាកវីវ៉ា ០២គ្រឿង, ម៉ាកស្កុបពី ០១គ្រឿង, ម៉ាកសង់ការ៉េ ០១គ្រឿង និង ម៉ាកហុងដាវ៉េវ ០១គ្រឿង។ចំពោះម្ចាស់ទីតាំងនិងម៉ូតូទាំង២៤គ្រឿងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *