រថយន្ត RANGE ROVER ពន្លះគ្នាជាមួយរថយន្តស្ទូច ខូចខាតមួយកំណាត់មុខ

ភ្នំពេញ: រថយន្ត RANGE ROVER បានរងការខូចខាតមួយកំណាត់ខាងមុខ បន្ទាប់ពីបើកបរលឿនវ៉ាវជែង ជ្រុលចូលទៅគន្លងផ្លូវម្ខាងទៀត ជ្រុលទៅ បុករថយន្តស្ទូចបើក រថយន្តស្ទូចដែលបើកបរ បញ្ច្រាស់ទិសគ្នាពេញទំហឹង បង្ករមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសម្តេចជា សុីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមសាក្សី នៅកន្លែងបានឲ្យដឹងថា មុនកើតហេតុរថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-3996 បើបរដោយបុរសម្នាក់ ល្បឿនលឿន បោះពួយតាមបណ្តោយផ្លូវសម្តេចជា សុីម ពីលិចទៅកើតលុះដល់ចំណុចកើតហេតុវ៉ាជែងរថយន្តខាងមុខជ្រុលចូលទៅគន្លងផ្លូវម្ខាងទៀតជាហេតុ ជ្រុលទៅបុកចំជើងទម្ររជ្រែង របស់រថយន្តស្ទូច ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-9000 ដែលបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យរថយន្តRANGE ROVER ដាច់កង់ខ្ទេចមុខ ក្រាបដល់ដី សំណាងល្អផ្ទុះពោងសុវត្តិភាព ទើបមិនបណ្តាលឲ្យមានអ្នករងរបួស ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅសម្រួលចរាចរ ខណៈដែលកើតហេតុនៅចំកណ្តាលផ្លូវធ្វើកកស្ទះចរាចរ និងបានផ្តល់ឱកាសឲ្យភាគីសងខាងធ្វើការនិយាយសម្របសម្រួលគ្នា ទីបំផុតជាលទ្ធផលយករថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ដោយ.គឹម សុខ ០៣

Leave a Reply

Your email address will not be published. Required fields are marked *