មកសុំធ្វើការជាមួយមេនៅកន្លែងចាស់ មេមិនអោយធ្វើ .ឃើញម៉ូតូអត់ដកសោរយកម៉ូតូចេញមកបាត់ ក្រោយមកសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន

ភ្នំពេញញ:បុរសម្នាក់ធ្លាប់ធ្វើជាកម្មករផលិតទឹកសុទ្ធ មួយកន្លែងនៅពេលឈប់ធ្វើការ មួយរយះបានមកសុំថៅកែ ចូលធ្វើការវិញ ប៉ុន្តែត្រូវបានថៅកែបដិសេធមិនទទួល ហើយបុរសបានដើរចេញមកវិញ ឃើញម៉ូតូរបស់ថៅកែ ទុកនៅមុខផ្ទះដោយមិនបាន ដកសោរ ជាឱកាសស្ងាត់ជនសង្ស័យក៏បាន ធ្វេីសកម្មភាពលួចយកម៉ូតូបានសម្រេច ររួចគេចខ្លួនចេញពីកន្លែងកេីតហេតុតែម្តង។

ហេតុការណ៍នេះនៅវេលាម៉ោង១និង២០នាទី ខែសីហា ឆ្នាំ ២០២០ នៅចំណុចសិប្បកម្មផលិតទឹកសុទ្ធមួយ ផ្លូវបេតុង ក្រុម៣ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ​ ហ៊ឹម សារ៉ុម​ ភេទប្រុស​ ហៅចក្រី​ អាយុ៣១ឆ្នាំ​ មុខរបរ​ ននិងទីលំនៅមិនពិតប្រាកដ។
-ជនរងគ្រោះ​ឈ្មោះ​ កែវ​ វណ្ណៈ​ ភេទប្រុស​ អាយុ៤៥ឆ្នាំ​ មុខរបរម្ចាស់សិប្បកម្មទឹកសុទ្ធ​ មានទីលំនៅ​ផ្ទះជួល​ ផ្លូវបេតុង​ ក្រុមទី៣ ភូមិឃ្លាំងសាំង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រារាជធានីភ្នំពេញ។ ម៉ូតូមួយគ្រឿងម៉ាក​ HONDA​ BEAT ពណ៍ខៀវ​ សេរីឆ្នាំ​២០១៨​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GZ-8786​ លេខតួ​ ៩០០៤៦៧៨​ លេខម៉ាស៊ីន​ ៩០០៤៧៨០​ (ប្រគល់ជូនជនរងគ្រោះ)។

មុនពេលកើតហេតុ ជនសង្ស័យបានមកសុំជនរងគ្រោះចូលធ្វេីការវិញ​ តែជនរងគ្រោះមិនព្រមហេីយអោយជនសង្ស័យត្រឡប់ទៅវិញ​ ពេលនោះជនសង្ស័យឃេីញម៉ូតូរបស់ជនរងគ្រោះចកទុកនៅមុខផ្ទះ​ ដោយមិនបានដកកូនសោរចេញ​ ឱកាសស្ងាត់ជនសង្ស័យក៏បានធ្វេីសកម្មភាពលួចយកម៉ូតូបានសម្រេច​ ររួចគេចខ្លួនចេញពីកន្លែងកេីតហេតុតែម្តង។

ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង រួចកំលាំងសមត្ថកិច្ចយេីងបានចុះទៅដល់កន្លែងកេីតហេតុ
បេីកការស្រាវជ្រាវកំណត់បានអត្តសញ្ញាណជនសង្ស័យ​ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាន​ រួមនឹងវត្ថុតាង​ នៅវេលា​ម៉ោង​១៥:៣០នាទី​ ថ្ងៃខែឆ្នាំដដែល​ នៅចំណុចផ្លូវលេខ៣១៥​ ភូមិ៧​ សង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ នាំមកកាន់ប៉ុស្តិ៍នគរបាលឫស្សីកែវដេីម្បីកសាងសុំណុំរឿង បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តន៍តាមនីតិវិធី​៕

Leave a Reply

Your email address will not be published. Required fields are marked *