ជនស្បែកខ្មៅជនជាតិអង់គ្លេស ដើរឆក់យក ទូរស័ព្ទពីបុរសខ្មែរ រួចយកកៅអីវាយបុរសជនជាតិខ្មែរបាក់ដៃឆ្វេង

ភ្នំពេញ៖ ជនសង្ស័យស្បែកខ្មៅជនជាតិអង់គ្លេសម្នាក់ បានដើរសំដៅឆក់យកទូរស័ព្ទ ពីជនរងគ្រោះខ្មែរចំនួន២នាក់ ឆក់បានទូរស័ព្ទដៃ១គ្រឿងម៉ាក OPPO និងវាយបុរសជនជាតិខ្មែរម្នាក់បណ្តាលឲបាក់ឆ្វេងហើយត្រូវបានកម្លាំងល្បាតជួយអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ ។ហេតុការនេះបានឡើងនៅថ្ងៃទី ០១ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទី ចំណុចផ្លូវព្រះសីហនុ កែងផ្លូវ៥១ ភូមិ៤ សង្កាត់ចតុមុខខណ្ឌដូនពេញ។

ជនសង្ស័យខាងលើឈ្មោះ WALKERSMITH MARLONPAULANTHONY ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិអង់គ្លេស ទីលំនៅនិងមុខរបរមិនពិតប្រាកដ (មានផ្ទុក គ្រ.ញ)។ជនរងគ្រោះទី១ ឈ្មោះ ឃុន សុផល ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ២៤២ ភូមិ៤សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ជនរងគ្រោះទី២ ឈ្មោះ ឆឹង យ៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។

ប្រភពពីសមត្ថកិច្ច បានឲដឹងថាមុនពេលកើតហេតុ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង១០នាទី ជនរងគ្រោះទី១ ឈ្មោះឃុន សុផល ភេទប្រុស អាយុ ៥២ ឆ្នាំ កំពុងតែអង្គុយនៅលើម៉ូតូនិយាយទូរស័ព្ទ នៅចំណុចផ្លូវព្រះសីហនុកែងផ្លូវ៥១ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពេលនោះស្រាប់តែជនសង្ស័យស្បែកខ្មៅ បានដើរសំដៅមករក ដោយមានការភ័យខ្លាចជនរងគ្រោះបានយកទូរសព្ទ័ដាក់ចូលខោបៅវិញ ហើយពេលនោះជនសង្ស័យឃើញក៏បានវាយទៅលើជនរងគ្រោះមួយដៃចំដើមទ្រូងខាងឆ្វេងដួលទៅលើដី រួចមកជនសង្ស័យបានដើរសំដៅមករកជនរងគ្រោះទី២ឈ្មោះ ឆឹង យ៉ុន ភេទប្រុស អាយុ៤៥ឆ្នាំដែលកំពុងអង្គុយលើកៅអីចុចទូរសព្ទ័ លេងនៅមុខហាងលក់គ្រឿងសំអាងក៏លូកដៃយកទូរស័ព្ទពីដៃជនរងគ្រោះ តែជនរងគ្រោះមិនព្រមអោយ ជនសង្ស័យក៏បានសង្កត់នឹង ច្របាច់ក ជនរងគ្រោះរួចកន្ត្រាក់យកទូរស័ព្ទពីដៃហើយដើរចេញទៅឃើញដូចនេះជនរងគ្រោះបានយកកៅអីដែកបំរុងនិងវាយទៅលើជនសង្ស័យតែត្រូវបានជនសង្ស័យធាក់និងចាប់កៅអីនោះបាន រួចយកកៅអីមកវាយទៅលើជនរងគ្រោះវិញបណ្ដាលឲ្យបាក់ដៃខាងឆ្វេងហើយជនសង្ស័យបានរត់គេចខ្លួន ។

ប្រភពដដែលបានបន្តថា ក្រោយទទួលបានព័ត៌មានសភាពការនេះភ្លាមកម្លាំងយើងដែលកំពុងល្បាតនៅជិតគោលដៅកើតហេតុខាងលើ ក៏បានធ្វើការអន្តរាគមន៍ឈានដល់ការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO ព៌ណខៀវ បានតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានប៉ុស្តិ៍ កំពុងធ្វើការសាកសួរនឹងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់។ដោយ៖៩៦

Leave a Reply

Your email address will not be published. Required fields are marked *