អគ្គស្នងការរងនគរបាលជាតិឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំននៃអង្គភាពអន្តរាគមន៍

ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ចាន់​ ស៊ីថា អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំនគរបាល នៃអង្គភាពអន្តរាគមន៍ ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានថ្លែងការលើកសរសើរដល់កងកម្លាំងទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងក្នុងការរួមចំណែកថែរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក​ អគ្គស្នងការរង ក៏បានណែនាំ និងក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងសមត្ថភាព ជំនាញ វិជ្ជាជីវៈ ជាពិសេសត្រូវគោរពវិន័យ បទបញ្ជារបស់ថ្នាក់ដឹកនាំអោយបានម៉ឺងម៉ាត់បំផុត។


ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យការបង្ហាញក្បាច់គុណរបស់កងកម្លាំងអន្តរាគមន៍ និងបានពិនិត្យមធ្យោបាយ ឧបករណ៍ សម្ភារៈ កន្លែងស្នាក់ ហូបចុក របស់អង្គភាពអន្តរាគមន៍ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *