នគរបាលបាល ឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្រុងតាខ្មៅ

ខេត្តកណ្ដាល.ជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាលួច គាស់ យកទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយ៉ាង សកម្មនៅក្រុងតាខ្មៅនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍តាខ្មៅ និងសាលាសង្កាត់តាខ្មៅ ឃាត់ខ្លួននិងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។

ហេតុការណ៍ ឃាត់ខ្លួននេះនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០២០ ចំណុចលើក្បូនបណ្តែតទឹក ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យ០៤នាក់១-ឈ្មោះ ពេញ ម៉ៅ អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ(ឃាត់ខ្លួន)។២-ឈ្មោះទៀង ទឹម អាយុ៤០ឆ្នាំ ស្នាក់នៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបររេីសអេតចាយ(ឃាត់ខ្លួន)។៣-ឈ្មោះរ៉ា វណ្ណ: អាយុ២៦ឆ្នាំ ទីលំនៅ ភូមិកំពង់ស្វាយឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។៤-ឈ្មោះ រិទ្ធ លីម ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅ:ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មុខរបរ រេីសអេតចាយ(ឃាត់ខ្លួន)។

មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ និងសង្កាត់តាខ្មៅ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាក្រុមជនសង្ស័យខាងលេីដែលស្នាក់នៅលេីក្បូនបណ្តែតទឹកគឺជាមុខសញ្ញាដែលតែងតែធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងភូមិយ៉ាងសកម្មទេីបកម្លាំងបានចុះទៅឃាត់ខ្លួន ជនសង្ស័យ បាន០៤នាក់រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។
ដោយ.៩៦

Leave a Reply

Your email address will not be published. Required fields are marked *