ក្រុមហ៊ុន E-MARKET ASIA ប្រកាសបេីកទីផ្សាររបស់ខ្លួនជាសាធារណៈ ដើម្បីបម្រើសេវាលក់ទំនិញ តាមប្រពន្ធ័អេឡិចត្រូនិចផង និងផ្ទាល់ផង

ភ្នំពេញ ៖ ក្រុមហ៊ុន E-MARKET ASIA CO, LTD គឺជាក្រុមហ៊ុនលក់ទំនិញ តាមប្រពន្ធ័អេឡិចត្រូនិចផង និងផ្ទាល់ផង នាថ្ងៃទី២ខែសីហា ឆ្នាំ២០២០ បានធ្វេីពិធីសិក្ខាសាលាស្តីអំពី វិសាលភាព E-Commerce 2020 និងប្រកាសបេីកទីផ្សាររបស់ខ្លួន ជាសាធារណៈ (ក្នុងការផ្សាយសាកល្បង) នៅសាលប្រជុំ ផ្សារទំនេីបស្ទឹងមានជ័យជាន់ទី២ ដោយមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំទាំងអស់ របស់ក្រុមហ៊ុន និងមានសមាជិកសមាជិកា ចូលរួមជាង២០០នាក់ ។

លោក សម្បត្តិ មុនី ជាអគ្គនាយកក្រុមហ៊ុន E-MARKET ASIA បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ជាក្រុមហ៊ុន លក់ទំនិញតាមប្រពន្ធ័អេឡិចត្រូនិចផង និងផ្ទាល់ផង ។ បច្ចុប្បន្ន វិស័យ E-Commence កំពុងតែមានការីកចំរេីនខ្លាំង នៅលេីទីផ្សារប្រទេសកម្ពុជាដោយមានប្រជាជន ប្រហែល២០% កំពុងពេញនិយម និងប្រតិបត្តិការទិញ និងលក់ តាមប្រព័ន្ធនេះ ព្រោះវាបានបង្កភាពកាន់តែងាយស្រួល និងមិនចំណាយពេលច្រើន ។ 

លោកបន្ថែមថា បច្ចេកវិទ្យា ពិតជាមានសារៈសំខាន់បំផុត សម្រាប់យុគ្គសម័យថ្មី ប្រកបដោយវិសាលភាព ដ៏ធំទូលាយសម្រាប់ជម្រុញទីផ្សារ ជូនម្ចាស់អាជីវកម្ម ប្រជាកសិករ និងម្ចាស់ផលិតផលជាច្រើន។ ដូច្នេះដើម្បីកាន់ តែងាយស្រួល ជាមួយនឹងផ្សារលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិច E-Market Asia លោកអ្នកអាច ធ្វើការបញ្ជារទិញ និងដាក់លក់ទំនិញ នៅក្នុង E-Store បានយ៉ាងងាយស្រួល និងឥតគិតថ្លៃ ។ អាសយដ្ឋាន ផ្ទះលេខ I07/10 ផ្លូវហ្គ្រេនអេវេនញូ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទំនាក់ទំនង តាម 085 598 188 / 087 598 188 ៕ 

Leave a Reply

Your email address will not be published. Required fields are marked *