ស្នាដៃឡានដឹកដីនិងឡានដឹកខ្សាច់ ! អភិបាលខណ្ឌ ដឹកនាំកម្លាំងចូកខ្សាច់ តាមបណ្តោយផ្លូវ៦០ម៉ែត្រ

ភ្នំពេញ ៖ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាល ខណ្ឌមានជ័យ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ បានចុះពិនិត្យផ្លូវ មានការចង្អុលបង្ហាញ ឲ្យលោកកែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ និងបានដឹកនាំកំលាំង ប្រជាការពារ សំអាត ចូកខ្សាច់ តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ។

លោកអភិបាល បានសំណូមពរឲ្យ រថយន្តដឹកដី និងដឹកខ្សាច់ ដែលកំពុងចរាចរ លើកំណាត់ផ្លូវ៦០ម៉ែត្រ ( វិថីសម្តេចតេជោ) ចូលរួមអនុវត្តន៍ ច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យបានត្រឹមត្រូវ ។ ពេលរថយន្ត ដឹកដី ឬ ដឹកខ្សាច់ មុនពេលដឹកចេញពីការដ្ឋាន ត្រូវលាងកង់រថយន្តឱ្យបានស្អាត ត្រូវគ្របតង់ឱ្យបានត្រឹមត្រូវ ជៀសវាងកុំឱ្យមានការហូរទឹកប្រឡាក់ផ្លូវ ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់ ហើយប៉ះពាល់ដល់អ្នកធ្វើដំណើរលើដងផ្លូវ អាចកើតជាបញ្ហា គ្រោះថ្នាក់ចរាចរណ៍ ម្យ៉ាងវិញទៀត អាចប៉ះពាល់ដល់សោភ័ណភាព ទីក្រុងថែមទៀតផង ៕ ដោយ ៖ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *