លោក អ៊ុក កុសល អស់តំណែងជាស្នងការ និងរង់ចាំបន្ថយផ្កាយ២ មកត្រឹមស័ក្ត៥

ភ្នំពេញ ៖ នៅទីបំផុត ក្រុមកាងារស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ បានរកឃើញពីអំពើខុសឆ្គង របស់លោក អ៊ុក កុសល តាមពាក្យបណ្ដឹងសុំអន្តរាគមន៍របស់ នារីៗរងគ្រោះ ដែលជានគរបាលក្រោមឱវាទ របស់ខ្លួនពិតប្រាកដមែន ។ ចំពោះ ក្រសួង​បានសម្រេច​ដក​តំណែង លោក អ៊ុ​ក កុសល ពី​ស្នង​កា​រន​គរបាល​ខេត្តកំពង់ធំ និង ស្នើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល និង​ព្រះមហាក្សត្រដើម្បី​ពិនិត្យ និង​ពិចារណា​ព្រះរាជទាន​ និង​សម្រេច​បន្ថយ​ឋានន្តរស​ក្តិ មន្ត្រី​រូប​នេះពី​ថ្នាក់​ឧត្តមសេនីយ៍​ទោ​(ផ្កាយ២​) មក​ជា​ វរសេ​នីយ៍​ឯក​(សក្តិ៥​)វិញ​ផង​ដែរ ។ 

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ឯកឧត្ដម ខៀវ សុភ័គ បាន​មានប្រសាសន៍​ប្រាប់សារព័ត៌មាន នៅថកងៃទី៨ ខែកញ្ញា ឆ្នំ២០២០នេះ​ថាក្រសួង​បានសម្រេច​បញ្ចប់​តំណែង លោក អ៊ុ​ក កុសល ពី​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ក្រោយពី​បាន​រក​ឃើញថា ​ស្នងការ​រូប​នេះពិតជា​បាន​ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍​ខ្មាស​ទៅលើ​មន្ត្រី​នគរបាល​ជា​ស្ត្រី ។ និងស្នើបន្ថយឋានន្តរស័ក្ត មកនៅត្រឹមវរសេនីយឯក ។

ទោះជាយ៉ាងណា ករណីមួយនេះ ពុំឈានដល់ចំណាត់ការតាមផ្លូវតុលាការនោះទេ ព្រោះ ដោយសារតែ​អាជ្ញាធរ​លំបាក​ ក្នុង​ការ​ចងក្រង​ឯកសារ និង​ធាតុផ្សំ​នៃ​រឿង​ ដោយសារ​រឿង​នេះ​ បាន​កើតឡើង​ជា​យូរឆ្នាំមកហើយ និង​ដើម្បី​ការពារ​សេចក្តី​ថ្លៃ​ថ្នូរ ​បស់​ជនរងគ្រោះ​ ជា​នគរបាល​ស្រ្តី​ទាំងនោះ​ផង​ដែរ ។ ការសម្រេចដកតួនាទី និងបន្ថយស័ក្ត ក៏សមល្មមនឹងទោសដែរ  ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *