សាកសពម្ចាស់ផ្កានិង ស្បែកជើងនោះ បានអណ្ដែតហើយ

ភ្នំពេញ ៖ សាកសពនារីម្នាក់ ដែលបានលោតទឹកសម្លាប់ខ្លួន បន្សល់ផ្កានិងស្បែកជើងនោះ ឥឡូវនេះបានអណ្ដែតហើយ កាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅតាមច្រាំងទន្លេ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

នារីខាងលើមានឈ្មោះ ចាន់ ស្រីមាន អាយុ២២ឆ្នាំ បានលោតទឹកសម្លាប់ខ្លួន នៅយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វារ ដោយបន្សល់នូវស្បែកជើងមួយគូ និងផ្កាមួយបាច់ ។ 

ពុំទាន់មានប្រភពណាមួយ បញ្ជាក់ពីមូលហេតុ ដែលផ្ដើមឱ្យនាងដាច់ចិត្តលោតទឹកសម្លាប់ខ្លួននេះទេ ។ ប៉ុន្តែបើយោងតាម ប្រភពមួយបានបង្ហើបថា នារីរងគ្រោះ បានចាកចេញ ពីកម្មវិធីខួបកំណើតរបស់បងស្រី ហើយបានធ្វើដំណើរ ជាមួយសង្សា ។

បន្ទាប់មកមិនដឹងជានារីរងគ្រោះមានរឿងអ្វី បានចុះពីរថយន្តដើរ កាន់បាច់ផ្កាបណ្ដើរយំបណ្ដើរ ដោយសង្សា បើកឡានតាមក្រោយ ហើយនារីរងគ្រោះលោតចូលទឹកទន្លេតែម្ដង ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រង់សាកសព ដើម្បីធ្វើកោសលវិច័យ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *