ផ្អើលនគរបាលស្រុករមាសហែក ដេញបង្ក្រាបជាក់ស្តែង ជនសង្ស័យភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងបាន សម្រេចខណះជិះម៉ូតូយកបានគេចខ្លួន

ខេត្តស្វាយរៀង÷ជនសង្ស័យ២នាក់ បានធ្វើសកម្មភាព ប្រើកាំភ្លើងម៉ាករ៉ូឡូ ភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច ហើយបានជិះរត់គេចខ្លួន ផ្អើលដល់កងកម្លាំងនគរបាលស្រុករមាសហែក ឡោមព័ទ្ធ និងបើករថយន្តដេកស្ទាក់និងបុកជនសង្ស័យ ដួលជ្រុះកាំភ្លើងរបស់ជនសង្ស័យ ទើបត្រូវឃាត់ខ្លួនបាន។ហេតុការណ៍នេះបង្កឲមាន ការភ្ញាក់ផ្អើល វេលាម៉ោង០៦និង០០នាទីព្រឹក ថ្ងៃទី ១២ កញ្ញា ២០២០ នៅចំណុច ភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ វរ័ អឿន ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ម៉ូតូដែលជនសង្ស័យយប្លន់យកម៉ាកហុងដា C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ ស្វាយរៀង 1P-5053។ចំណែកជនសង្ស័យឈ្មោះ រ៉ាត់ សារ៉ាន់ ហៅចុន រ៉ាន់ ហៅ តឿ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ និងដកហូតម៉ូតូវត្ថុតាងបានមកវិញ។ជនសង្ស័យ ម្នាក់ទៀតបានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។

ក្រោយកើតហេតុភ្លាមៗក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានចេញអន្តរាគមន៍ភ្លាមៗ ដេញតាមក្រុមចោរ និង ដាក់កម្លាំងពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់ត្រង់ចំណុចភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក កម្លាំងនគរបាលបានបើករថយន្តកៀរបក្សពួកចោរម្នាក់ ដែលកំពុងបើកម៉ូតូដែលទើបភ្ជង់យកបានពីជនរងគ្រោះ ហើយចោរបានបាញ់តដៃសំដៅលើរថយន្តនគរបាលចំនួន ០៣គ្រាប់ ហើយនគរបាលយើងក៏បើករថយន្តបំបុកម៉ូតូពីក្រោយបណ្តាលអោយដួល និងជ្រុះអាវុធ នៅលើថ្នល់រួចហើយជនសង្ស័យក៏រត់ចូលផ្ទះប្រជាពលរដ្ឋទៅទិសខាងកើតហើយត្រូវបានកម្លាំងនគរបាលហ៊ុំព័ទ្ធចាប់ជនសង្ស័យបានតែម្តង។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុង កសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។ដោយ/៩៦

Leave a Reply

Your email address will not be published. Required fields are marked *