បុរសម្នាក់ត្រូវរថយន្តបុកស្លាប់ហើយ មានជនឆ្លៀតឱកាស លើកយកម៉ូតូទៅបាត់ទៀត

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូ ត្រូវរថយន្ត បុកពីក្រោយ កាលពីនៅវេលា ម៉ោង១២និង៤០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងស្ពានច្បារអំពៅ ប្រមាណ២០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ កែវ ពុធ ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិតាង៉ៅ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ស្លែរ មានស្លាកលេខ ភ្នំពេញ4646 មិនចាំអក្សរនៅពីមុខ ត្រូវបានចោរលួចបាត់។

តាមប្រភពពីសាច់ញាតិបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ ធ្វើដំណើរទៅលេងផ្ទះ បងប្អូន នៅកោះនរារ៍ ។ តាមសភាពជាក់ស្ដែង គេអាចសន្និដ្ឋានថា មកដល់ចំណុចកើតហេតុ មានរថយន្ត មកពីក្រោយ បើកបរក្នុងល្បឿនយ៉ាងលឿន បានបុករួចអូសជាច្រើនម៉ែត្រ រួចរថយន្តបើកគេចបាត់ ហើយម៉ូតូជនរងគ្រោះ ត្រូវជនឆ្លៀតឱកាសលួចយកទៅបាត់ទៀត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកទីតាំងកន្លែងកើតហេតុធ្វើ កំណត់ហេតុ រួចប្រគល់សពឲ្យ សាច់ញ្ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តឬស្សីស្រស់៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *