ឯកឧត្ដម ឌី វិជ្ជា ប្រគល់អំណោយ ជូនគ្រួសារប្រកបមុខរបររើសអេតចាយ ចំនួន៣៩៤គ្រួសារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម ឌី វិជ្ជា បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលព្រម ទាំងបាន នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនដល់បងប្អូន ដែលប្រកបមុខរបររើសអេតចាយ ចំនួន៣៩៤ គ្រួសារ ក្នុងទីលានចាក់សំរាម ក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញ។

ក្នុងឱកាសនោះឯកឧត្តម ឌី វិជ្ជា បានក្រើនរម្លឹកឱ្យ បងប្អូនបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាពប្រចាំថ្ងៃ ដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ពិសេសក្នុងរដូវបុណ្យភ្ជុំនេះ ។ សូមរក្សា គម្លាតសង្គម និងពាក់ម៉ាស់ នៅកន្លែងមានមនុស្សច្រើន។ ឯកឧត្តម បានបន្តផ្តាំផ្ញើឱ្យប្រជាពលរដ្ឋ ជំរុញកូនតូចៗ ឱ្យបានចូលរៀនគ្រប់ៗគ្នា ដើម្បីទទួលបានចំណេះដឹង និងបានរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិយើង ។ 

អំណោយដែលទទួលបាន ក្នុងមួយគ្រួសារៗ រួមមាន៖ ១-អង្ករ៥០គីឡូក្រាម ២-មី២កេសតូច ៣-ទឹកត្រី១យួរ ៤-ទឹកសុីអុីវ១យួរ ៥-ត្រីខកំប៉ុង១យួរ ៦-ទឹកដោះគោខាប់២កំប៉ុង ៧-នំផ្អែម១ធុង ៨-ថ្នាំពេទ្យ២ប្រអប់ ៩-សាប៊ូ៦ដុំ ១០-ថវិកាចំនួន ១០០,០០០រៀល ។ប្រជាពលរដ្ឋដែលចូលរួម ក្នុងពិធីនោះ មានអារម្មណ៍រំភើប ត្រេកអរយ៉ាងក្រៃលែង និងបានជូនពរសម្តេចទាំងទ្វេ ព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អ គ្រប់ពេលវេលា ៕ ដោយ ៖ រតនា

Leave a Reply

Your email address will not be published. Required fields are marked *