ខេត្តតាកែវ ប្រកាសបិទចរាចរ បណ្ដោះអាសន្ន ផ្លូវជាតិលេខ២ និងលេខ៣ ចាប់ពីអង្គតាសោម ដល់ព្រំប្រទល់ខេត្តកណ្ដាល

តាកែវ ៖ នៅព្រឹកថ្ងៃ ១៥ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរខេត្តតាកែវ បានប្រកាសបិទចរាចរ បណ្ដោះអាសន្ន ផ្លូវជាតិលេខ២និងលេខ៣ ចាប់ពីអង្គតាសោម ដល់ព្រំប្រទល់ខេត្តកណ្ដាល មិនឱ្យរថយន្តធន់ធ្ងន់ ចរាចរលើផ្លូវជាតិលេខ២ និងរថយន្តគ្រប់ប្រភេទ មិនឱ្យចរាចរលើផ្លូវជាតិលេខ៣ ។ 

យោងតាមសេចក្ដីជូនដំណឹង បានបង្ហាញថា ដោយស្ថានភាពជំនន់ទឹកភ្លៀង បាននិងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាល អោយទឹកលិចផ្លូវជាតិលេខ២និងលេខ៣ រងការខូខាតយ៉ាងធ្ងន់ធ្ងរ និងអាចបង្កជាគ្រោះថ្នាក់ចរាចរ ជាយថាហេតុ ដល់ប្រជាពលរដ្ឋ និងគ្រប់មធ្យោបាយធ្វើដំណើរ ។ 

រដ្ឋបាលខេត្តតាកែវ សូមធ្វើការផ្អាកចរាចរបណ្ដោះអាសន្ន ចំពោះយានយន្ត ដឹកទំនិញធន់ធ្ងន់ ឆ្លងកាត់ចំពោះផ្លូវជាតិលេខ២ និងរថយន្តគ្រប់ប្រភេទ ចំពោះផ្លូវជាតិលេខ៣ ។សេចក្ដីលម្អិត សូមអានសេចក្ដីជូនដំណឹង នៅខាងក្រោម ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *