លិចទឹកហើយ ឆ្លៀតចោរគាស់ផ្ទះទៀត ! ក្រុមសង្គ្រោះ ប្រកាសស្វែងរកម្ចាស់ផ្ទះលេខ86 ក្នុងបុរីពិភពថ្មីគួរស្រូវទី3 ករណីមានចោរគាស់ផ្ទះ

ភ្នំពេញ ៖ យោងតាមគណនេយ្យហ្វេសបុក ឈ្មោះ វណ្ណ ណេង ដែលជាកងកម្លាំងក្រុមសង្គ្រោះ បានបង្ហោះសារ ស្វែងរកម្ចាស់ផ្ទះ១ល្វែង ដែលត្រូវចោរគាស់ រួចចំហរចោល ហើយត្រូវបាន កម្លាំងសង្គ្រោះប្រទះឃើញ កាលពីព្រឹកថ្ងៃ ទី១៦ ខែតុលាឆ្នាំ២០២០ នេះ ប៉ុន្តែមិនដឹងថាបាត់បង់ទ្រព្យអ្វីខ្លះនោះទេ ព្រោះពួកគាត់មិនហ៊ានចូល ទៅខាងក្នុងផ្ទះគេ ។ 

លោក វណ្ណ ណេង បង្ហាញថា « សូមប្រកាស-ស្វែងរកម្ចាស់ផ្ទះ លេខ86 ផ្លូវលេខ4បេ បុរីពិភពថ្មីគួរស្រូវទី3 សង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ ចុះមកពិនិត្យ នឹងដាក់ពាក្យ បណ្តឹងករណី មានចោរគាស់ផ្ទះ ។ សូមបង-ប្អូនជួយចែករំលែក អោយដល់ម្ចាស់ផ្ទះនេះផង សូមអរគុណ បច្ចុប្បន្នកងកម្លាំង កងពលដឹកជញ្ជូនលេខ99 បានយកខ្សែចងបណ្តោះអាសន្ន » ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *