រំភើបឡើងស្រក់ទឹកភ្នែក!លោកស្រី ទ្រី ដាណានិងស្វាមី ជួបក្មេងប្រុសតស៊ូធាក់កង់កញ្ចាស់ ចូលរួមប្រកួត ទៅដល់ផ្ទះឃើញខ្លោចចិត្តនឹងសន្យាសង់ផ្ទះថ្មីជូន

ភ្នំពេញ.មហាជនភាគច្រើនក្នុងបណ្តាញសង្គមភាគច្រើនបានដឹងនឹងឃើញពីរូបភាពដែលគេបាន ស៊ែរតគ្នា ពីសកម្មភាពក្មេងប្រុសតស៊ូម្នាក់ ដែលយកកង់កញ្ចាស់ ទិញពីអេតចាយតំលៃ២ម៉ឺនរៀល លុយបានមកពីយាមស្បែកជើងអោយគេនៅវត្ត យកមកប្រកួតរហូតបានចំណាត់ថ្នាក់លេខ៦ នៅទីលានប្រណាំងម៉ូតូ ព្រែកលៀប កាលពីថ្ងៃទី០៩ វិច្ឆិកា ២០២០ ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដែលកោតសសើរពីការប្រឹងប្រែងតស៊ូក្នុងជីវិត ទោះបីជាកង់របស់ប្អូនយកទៅប្រកួតនោះមិនមែនជាកង់ប្រណាំងនិងគ្មានសំលៀកបំពាក់ សម្ភារះគ្រប់គ្រាន់ក៏ដោយ។

ក្មេងប្រុសតស៊ូចិត្តធំមហិមាម្នាក់នេះមានឈ្មោះ ពេជ្រ ធារ៉ា ស្នាក់នៅផ្ទះសង់ពីឈើប្រក់និងបងសង្ក័សី ធ្លុះធ្លាយ ស្ថិតនៅច្រាំងទន្លេ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ម្តាយមានជំងឺជាមេផ្ទះ រីឯឪពុកជាកម្មករសំណង់ ជាមេបន្ទុកចិញ្ចឹគ្រួសារ ។ស្រាប់តែនៅព្រឹកថ្ងៃទី១២ វិច្ឆិកា ២០២០ នេះលោកស្រី ទ្រី ដាណា ម្ចាស់ហាងពេជ្រ និងគ្រឿងសម្អាង បានប្រកាសរកប្អូនប្រុស ចង់ជួយប្អូនប្រុស ព្រោះស្រលាញ់ការតស៊ូរបស់ប្អូនប្រុស។

រហូតនៅរសៀលថ្ងៃដដែល លោកស្រីនិងស្វាមីបានទៅជួបផ្ទាល់នៅឯផ្ទះប្អូនប្រុសតែម្តង និងប្រកាសសាងសង់ផ្ទះថ្មីជូនថែមទៀតផង។លោកស្រីបានបញ្ជាក់លើFacebook របស់លោកស្រីថា÷សួរគាត់ថាចង់បានអី គាត់ថាចង់បានផ្ទះសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ ខ្ញុំនឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។

ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ នាងខ្ញុំប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។

ជូនកង់ពួកគាត់ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួមប្រកួតលើកក្រោយដណ្ដើមលេខ1លេខ2ហ្មង។ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល យកទៅប្រកួតបានលេខ6។ ម្ដាយគាត់មានជំងឺជាប់ខ្លួនមិនអាចធ្វើអីបាន ឯឪពុកធ្វើជាងសំណង់ គ្រាន់ចិញ្ចឹមគ្រួសារ។ មើលផ្ទះគាត់ហើយ ខ្លោចចិត្ត តរាប់តំណ ភ្លៀងមកក៏លេចទឹក។ គេជួយកង់គាត់ និងស្បៀងគាត់ច្រើនហើយ នាងខ្ញុំមានតែសង់ផ្ទះថ្មីជូនគាត់៕ដោយ.សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *