ប្លែកៗ ! តៃកុងវ័យក្មេង បួងផ្លូវកោងត្រឡប់ជាប់ដើមឈើ

បន្ទាយមានជ័យ ៖ យោងតាមព័ត៌មានបឋម បានឱ្យដឹងថា មានករណី គ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង នៅចំណុច ក្នុងភួមិសាស្រ្ត ភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១២និង៥០នាទី រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

រថយន្តខាងលើ ម៉ាកវីហ្គោ ជិះគ្នា ២នាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BT-6043 បើកបរដោយឈ្មោះ ថុល កក្ដដា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ មូលហេតុ បើកបរក្នុងល្បឿនលឿនផ្លូវកោងបណ្ដាលអោយរថយន្ដត្រឡប់ទៅជាប់នឹងដើមឈើ ចំណែកអ្នកបើកបរ និងអ្នករួមដំណើរ ពុំមានគ្រោះថ្នាក់អ្វីឡើយ ៕ ដោយ ៖ ប៉ូចគឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *