អតីតបុគ្គលិកកឹបកេងនិងលួច មកគាស់ទ្វារក្រុមហ៊ុនលួចសម្ភារមួយចំនួន ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ:ជនសង្ស័យម្នាក់ដែលជាអតីត បុគ្គលិកក្រុមហ៊ុនថេនសៃយូឈិ ខេមបូឌា ត្រូវបានថៅកែបញ្ឈប់ការងារ ព្រោះជនសង្ស័យជាបុគ្គលិកកឹបកេងនិងលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ហើយបានមកធ្វើសកម្មភាពគាស់ទ្វារក្រុមហ៊ុនលួចយកកាត់សាំង កាត់ស្គែនសាំង អាគុយឡាននិងសម្ភារ ផ្សេងៗទៀតអស់ជាច្រើននៅវេលាម៉ោង ០០ និង៣៧ នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ រួចរត់គេចខ្លួនបាត់ ។

តាមប្រភពព័ត៌មានបានដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០០និង៣៧នាទី ត្រង់ចំណុចផ្ទះលេខ២៦C ផ្លូវលេខ០២C បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រោយសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ ទួន ប៉ូលី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរគ្រប់គ្រងក្រុមហ៊ុន ទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តំណាងអោយជនរងគ្រោះ ឈ្មោះ កៅ តុលា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជាអគ្គនាយកក្រុមហ៊ុនថេនសៃយូឈី ខេមបូឌា ទីលំនៅភូមិអូរឫស្សី សង្កាត់កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សង្ស័យខាងលើឈ្មោះ រ៉ា ឌីណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិទូលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពដដែលបានឲដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី ឈ្មោះ ទួន ប៉ូលី ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកគ្រប់គ្រងក្រុមហ៊ុននិងបុគ្គលិកផ្សេងៗទៀតបានបិតទ្វារចាក់សោរការិយាល័យក្រុមហ៊ុន ផ្ទះលេខ២៦C ផ្លូវលេខ០២C បុរីពិភពថ្មី ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បានត្រឹមត្រូវ ហើយនាំគ្នាទៅផ្ទះដេករៀងៗខ្លួន។រហូតដល់ ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៧ និង៣០នាទីព្រឹកទើបឈ្មោះ ទួន ប៉ូលី បានមកក្រុមហ៊ុនចាក់សោរទ្វារដើរចូលទៅក្នុងការិយាល័យក្រុមហ៊ុនដើម្បីធ្វើការស្រាប់តែឃើញសំភារនៅក្នុងក្រុមហ៊ុនមានភាពរប៉ាត់រប៉ាយនិងមានបាត់ប័ណ្ណចាក់សាំងហើយមានដោះខ្សែរក្បាលអាគុយរថយន្តនិងដោះអាវម៉ូតូដែលទុកនៅក្នុងក្រុមហ៊ុនខាងលើ ។ពេលនោះ ទួន ប៉ូលី ក៏បានឆែកមើលកាមេរ៉ាសុវត្តិភាពដែលបានបំពាក់នៅក្នុងក្រុមហ៊ុនក៏ឃើញជនសង្ស័យឈ្មោះ រ៉ា ឌីណា ភេទប្រុស អាយុ៣៧ឆ្នាំ ជាអតីតបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនថេនសៃយូឈិ ខេមបូឌា ដែលក្រុមហ៊ុនបានបញ្ឈប់ពីការងារនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដោយសារជនសង្ស័យបានកឹបកេងនិងលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន បានចូលមកក្នុងក្រុមហ៊ុនហើយគាស់ទ្វារឃ្លាំងសំភារ:និងទ្វារការិយាល័យកកូរកកាយលួចយកសំភារៈមានដូចជា កាត់សាំង កាត់ស្គែនសាំង អាគុយឡាននិងសំភារៈផ្សេងៗទៀតអស់ជាច្រើននៅវេលាម៉ោង ០០ និង៣៧ នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ រួចរត់គេចខ្លួនបាត់ ។

រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១០និង០០នាទី ឈ្មោះ ទួន ប៉ូលីតំណាងអោយជនរងគ្រោះ ឈ្មោះ កៅ តុលា ភេទប្រុស អាយុ៣៨ឆ្នាំ បានមករាយការណ៍និងដាក់ពាក្យបឹ្ដងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីអោយជួយស្រាវជ្រាវរកជនសង្ស័យ។លុះដល់វេលាម៉ោង១៦និង៣០នាទីថ្ងៃខែឆ្នាំដដែល កម្លាំងអធិការនគរបាលខណ្ឌដង្កោបានសហការជាមួយកម្លាំងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ត្រង់ចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទូលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការនគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់តែម្តង៕ដោយ.៩៦

Leave a Reply

Your email address will not be published. Required fields are marked *