នគរបាលឃាត់ខ្លួនបុរសម្នាក់តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញៈ នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ និង ៤៥ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន លេខ ៣៤៤ អ.យ.ក ចុះថ្ងៃទី០៣.១១.២០២០ របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ដោយបាននាំខ្លួនជនសង្ស័យ ស៉ិន ភារម្យ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករគ្រឿងចក្រ ។ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២ បុរីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។តាមបណ្តឹងរបស់ឈ្មោះ សឿន តុលា ។ឃាត់ខ្លួននៅចំណុចភូមិជើងខា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧ និង ៤៥ នាទី។

បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់ ។ដោយ.សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *