ក្មេងទំនើង២ក្រុម បើកឆាកប្រយុទ្ធគ្នា បន្សល់ទុកម៉ូតូ២គ្រឿង ដាវ១ដើម របួសធ្ងន់មនុស្សម្នាក់ នៅខណ្ឌដូនពេញ

ភ្នំពេញ:នៅវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃ២២ ខែ វិច្ឆិកា ២០២០ មានករណីមនុស្ស២ក្រុមម៉ូតូប្រហែល៧ ទៅ៨គ្រឿងជិះម៉ូតូតាមផ្លូវងាក មើលមុខគ្នា ក៏ប៉ះពាក្យសំដីរហូតដល់ថ្នាក់បើកឆាកប្រយុទ្ធគ្នា បណ្តាលឲរបួសធ្ងន់មនុស្សម្នាក់បន្សល់ទុកម៉ូតូ២គ្រឿងខូចខាតយ៉ាងដំណុំ។

ជនរងគ្រោះមានឈ្មោះ សុខ​ សម្បត្តិភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះលេខ៤១ ផ្លូវ៣៥៨ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ(របួសក្បាលត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាល)ជាអ្នកអង្គុយក្រោយម៉ូតូស៊ុយហ៊្សុយគីឡេត​ ។ បន្សល់ទុកម៉ូតូ២គ្រឿងទី១ម៉ាក ស៊ុយហ្សុយគីឡេតពណ៌ ស​ ខៀវ ពាក់ស្លាក លេខភ្នំពេញ 1FF.3775។ទី២ម៉ូតហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IE.1094។

ប្រភពព័ត៌មានបានដឹងថា នៅពេលដេញវាយគ្នានោះ មានឈ្មោះ លីម គឹមហុងភេទប្រុស អាយុ២៨ឆ្នាំ​ មានទីលំនៅ ផ្ទះជួល ម្តុំទទួលសង្កែ​ ត្រូវគេ​ដេញវាយ​ដែរហើយរត់ចូលផ្ទះប្រជាពលរដ្ឋឲ្យគេជួយ​ ពេលនោះភាគីម្ខាងបានយកដុំថ្មតាមគប់ខ្ទាតទៅត្រូវម្ចាស់ផ្ទះឈ្មោះ អ៊ូច​ សុផាត ភេទប្រុស អាយុ៦០ឆ្នាំមានទីលំនៅផ្ទះលេខ6AEoផ្លូវ63 ភូមិ២ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ (របួសបែកក្បាល)សំរាកនៅផ្ទះ។

ក្រោយ​ពី​ទទួល​បាន​ពត៌មាន​ កម្លាំងនគរបាលប៉ុស្តិ៍បឹងរាំង បានចុះទៅដល់កន្លែងកើតហេតុដើម្បីអន្តរាគមន៏​ យកម៉ូតូពីរគ្រឿងនិងដាវមួយដើម​ នាំឈ្មោះ លី គឹមហុងមកសាកសួរដើម្បីដំណើរការជំនាញ​ និងអនុវត្តន៍និតិវិធី ស្រាវជ្រាវក្រុមជនបង្ក៕ដោយ.សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *