រថយន្តសណ្តោង ចុះចំណោតចូលទៅបុក រថយន្ត១២កៅអី រងរបួស២នាក់

កោះកុង ៖ មនុស្ស២នាក់បានរងរបួសស្រាលនិងធ្ងន់ ខណៈកំពុងធ្វើដំណើរលើរថយន្ត១២កៅអី ត្រូវរថយន្តធន់ធំសណ្ដោង ចុះពីចំណោតចូលមកបុកពេញទំហឹង កាលពិវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២០ លើផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៩៧-៩៨​ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ។ 

នគរបាលខេត្តកោះកុងបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសណ្តោងរឺម៉ក​ បុកជាមួយរថយន្តសាំងយ៉ុង​ ( ទិសដៅបញ្ច្រាស់គ្នា)​ ដោយសារ​តែរថយន្តសណ្តោងចុះចំណោត ចូលទៅបុកពីមុខ រថយន្តសាំងយ៉ុង។ 

រថយន្តបង្កម៉ាកហុីយ៉ានដាយ ប្រភេទសណ្តោងរឺម៉ក ពណ៌ស ក្បាលពាក់ស្លាកលេខ ភ្នំពេញ3C-5543​  និងរឺម៉កសណ្តោង ពាក់ស្លាកលេខ​ ភ្នំពេញ4A-2836 អ្នកបើកមិនស្គាល់ អត្តសញ្ញាណ(រត់គេចខ្លួនបាត់) ទិសដៅពីភ្នំពេញទៅកោះកុង​ បុកចំពីមុខរថយន្ត ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខ​ កោះកុង2B-8587​ (ទិសដៅពីកោះកុងទៅកំពត) បើកបរដោយឈ្មោះ​ តឹប​ លេស ភេទប្រុសអាយុ៥១ឆ្នាំ មានទីលំនៅភូមិ4 សង្កាត់ដងទង ក្រុងខេមរភូមិន្ទ (រងរបួសស្រាល) អ្នករួមដំណើរម្នាក់ឈ្មោះ កែវ សុខា ភេទស្រីអាយុ៦២ ឆ្នាំ​ ទីលំនៅភូមិអណ្តូងទឹក​ ឃុំអណ្តូងទឹក​ ស្រុក​បុទុមសាគរ​ (របួសធ្ងន់)​ ជនរងគ្រោះ​ ត្រូវបញ្ជូនតាមរថយន្តសង្គ្រោះ ទៅមណ្ឌលសុខភាព ត្រពាំងរូង៕ ដោយ ៖ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *