លម្អិត ! យុវជនម្នាក់ស្លាប់ក្នុងផ្ទះ ជាករណីធ្វើអត្តឃាត

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្រោយ ត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងកោសលវិច័យ ស្រាវជ្រាវ ទាក់ទងទងនឹងករណីនេះ យ៉ាងល្អិតល្អន់ គឺជនរងគ្រោះ បានធ្វើអត្តឃាត ដោយប្រើកាំភ្លើង បាញ់ផ្នែកក្បាលខ្លួនឯង រួចប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ 

សូមជម្រាបថា យុវជនម្នាក់ស្លាប់ នៅក្នុងថ្លុកឈាមក្នុងផ្ទះ ដោយគ្រាប់កាំភ្លើង ចំនួន១គ្រាប់ចំសៀតផ្កា ហើយកាំភ្លើងនៅក្រោមខ្នងក្បែរដៃខាងស្ដាំ កាលពីវេលាម៉ោងប្រហែល៧ព្រឹក ថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ 600R ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ អ៊ីវ លីអៀង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ដ ទើបមកពីប្រទេសកូរ៉េ បាន៥ខែ មានស្រុកកំណើត ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ជនរងគ្រោះ បានប្រើកាំភ្លើងខ្លី បាញ់សៀតផ្កាផ្នែកខាងស្ដាំ ចំនួនមួយគ្រាប់ ៕ ដោយ ៖សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *