សង្ស័យមានករណីបាញ់និងវាយមនុស្សម្នាក់របួស ក្នុងខារ៉ាអូខេ រ៉ូយ៉ាល់271

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ នៅវេលាម៉ោង ១និង ៤០នាទីយ ប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី ២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវ ២៧១ ក្នុងខារ៉ាអូខេ ដែលកែប្រែមកជា ភោជនីយដ្ឋានរ៉ូយ៉ាល់ ២៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពបឋម មិនទាន់ផ្លូវការបានឲ្យដឹងថា មានការផ្ទុះអាវុធ បណ្តាលឲ្យរងបួស បុគ្គលិកម្នាក់ នៅក្នុងបន្ទបខារ៉ាអូខេ និងប្រភពទី២បានប្រាប់ថា មានបុរសម្នាក់ដកកាំភ្លើងមកវ៉ៃ ក្បាលបុគ្គលិក បណ្តាលឲ្យបែកដេរ៧ថ្នេរ ។ 

នៅកន្លែងកើតហេតុ ក៏ឃើញវត្តមាន កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ព្រមទាំងមន្ត្រីប៉ូលិសខណ្ឌមានជ័យ ចុះមក និងនាំគ្នាចូលទៅខាងក្នុងភោជនីយដ្ឋាននោះ ។ មួយសន្ទុះក្រោយមក ក៏មានរថយន្ត បើកចេញពីខាងក្នុង ព្រមទាំងប៉ូលីសនិងប៉េអឹម បានជិះតាមពីក្រោយ ហើយចេញពីកន្លែងកើតហេតុ នេះវិញអស់ ។ បន្ទាប់មក គេឃើញនារីៗ បម្រើផ្នែកខារ៉ាអូខេជាច្រើននាក់ និងបុគ្គលិក និងភ្ញៀវ ក៏បានដើរចាកចេញ ទៅផ្ទះរៀងៗខ្លួនដែរ ។ បើទោះជាយ៉ាងណា ព័ត៌មានច្បាស់ការណ៍ យ៉ាងណានោះ នៅមិនទាន់មានការបញ្ជាក់ ពីសមត្ថកិច្ចនៅឡើយនោះទេ ។

សូមជម្រាប យោងតាមអនុសាសន៍របស់ សម្ដេចនាយករដ្ឋមន្រ្តី បានប្រកាសបិទ ខារ៉ាអូខេ ជាបណ្ដោះអាសន្ន ហើយអនុញ្ញាត ឱ្យទីតាំងខារ៉ាអូខនោះ កែប្រែមកជា ភោជនីយដ្ឋាន  ដោយគោរពឱ្យបានទៅតាម ការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺ កូវីដ១៩ ។ កន្លងមក គេសង្កេតឃើញថា ទីតាំងដ៏ច្រើនសន្ធឹកសន្ធាប់ បានកែប្រែទៅជាភោជនីយដ្ឋាន និងសុំច្បាប់ត្រឹមត្រូវ ក្នុងនោះទីតាំងមួយចំនួន ធ្វើដើម្បីបំពេញកិច្ចប៉ុណ្ណោះ គឺពួកគេនៅបើក អាជីវកម្មខារ៉ាអូខេ សប្បាយជួបជុំអធិកអធម្ម បំពានអនុសាសន៍ និងបំពានការណែនាំ របស់ក្រសួងសុខាភិបាលដដែល ។ ទីតាំងខ្លះលួចបើក លាក់បាំងអាជ្ញាធរ កន្លែងខ្លះមានការឃុបឃិតលាក់បាំង ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *