ទុស្សេចរន្តអគ្គិសនី ឆាបឆេះភោជនីយដ្ឋាន ឃូល ផាលេស១ ទាំងស្រុង

ភ្នំពេញ.អគ្គីភ័យមួយបានឆាបឆេះ ភោជនីយដ្ឋាន ឃូលផាលេស១ ទាំងស្រុងដែលបង្កឡើងដោយ ឆ្លងចរន្តអគ្គីសនី ចេញជាអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គីភ័យចេញជួយពន្លត់និងអន្តរាគមន៍សម្រួលចរាចរណ៍កន្លែងកើតហេតុ។

ហេតុការណ៍អគ្គិភ័យនេះ បង្កឡើងនៅវេលាម៉ោង១៦និង០០នាទីរសៀល ថ្ងៃទី ០៩ មករា ២០២១ នៅចំណុចហាង ឃូលផាលេស១ ស្ថិតនៅតាមបណ្តោយផ្លូវ១៤៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះប្រើប្រាស់រថយន្តទឹក៦គ្រឿង បាញ់ទឹកអស់២គ្រឿង ខូចខាតសម្ភាៈក្នុងហាងទាំងស្រុង និងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ។

ដោយ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *