អាវុតហត្ថម្នាក់បាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯងតាមក្រោយ ដោយភ្លើងប្រច័ណ្ឌ

ភ្នំពេញ.បុរសជាកងអាវុតហត្ថម្នាក់ឋារន្តសក្តិវរសេនីយ៍ទោ បានកើតមានភ្លើងប្រច័ណ្ឌសម្រេចចិត្តដកកាំភ្លើងបាញ់សម្លាប់ប្រពន្ធខ្លួនឯងរួចហើយបានបាញ់បញ្ចប់ជីវិតខ្លួនឯងតាមក្រោយស្លាប់ក្នុងបន្ទប់ជួលបន្សល់ទុកកូនស្រីម្នាក់ឲ្យនៅកំព្រា។

ហេតុការណ៏នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១។ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិរោងចក្រ ចំណុចបន្ទប់ជួលលេខ០២ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីជាប្រពន្ធមានឈ្មោះ ជួប សារឿនអាយុ៣៦ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅកន្លែងកើតហេតុ ។ចំណែកប្ដីមានឈ្មោះ សេង គឹមសាន្ត ហៅសុត អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុតហត្ថ ។កូនស្រីម្នាក់ឲ្យនៅកំព្រាដែលមានឈ្មោះ ល.ហ អាយុ១៥ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅបន្ទប់ជួលលេខ០២ ជាមួយគ្នា។

យោងតាមប្រភពពីបងស្រីម្នាក់ត្រូវជាបងថ្លៃបានឲ្យអង្គភាព សារព័ត៌មានBBN-TV online បានឲ្យដឹងថាមុន ពេលកើតហេតុគាត់ឭសំឡេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងៗ ហើយស្រាប់តែមួយសន្ទុះក្រោយមករូបគាត់ក៏ឭសូរគ្រាប់កាំភ្លើងផ្ទុះចំនួន៤គ្រាប់ស្រាប់តែគាត់រត់ទៅមើលឃើញប្ដីស្លាប់នៅកន្លែងរីឯប្រពន្ធស្លាប់ សភាពលត់ ចង្គង់អោនមុខទៅនិងឥដ្ឋ នៅមុខចង្ក្រានបាយ។

ក្រោយកើតហេតុកម្លាំងនគរបាលខណ្ឌសែននិងកងរាជអាវុតហត្ថបានចុះមកកន្លែងកើតហេតុនិងព័ទ្ធខ្សែជុំវិញបន្ទប់ផ្ទះជួលខាងលើទុកឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យ
ក្រោយពីធ្វើកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕ដោយ.ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *