ញ៉ាមដឹកសំរាមទាំងឡានៗ បោះចោលតាមផ្លូវ ! អាជ្ញាធរចាប់បាន ឱ្យលើកដាក់ឡានវិញ និងផាកពិន័យ

កណ្ដាល ៖ អាជ្ញាធរស្រុកកៀនស្វាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បានរកឃើញអ្នកពូកែ បោះសំរាមចោល ដឹកទាំងឡានៗ មកបោះចោលតាមដងផ្លូវ បង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងបរិស្ថាន ដោយអាជ្ញាធរតម្រូវឱ្យ អ្នកទាំង២លើកសំរាមនោះ ដាក់លើឡានវិញ និងពិន័យទៅតាមផែនការរដ្ឋបាលស្រុក កៀនស្វាយ ។

អាជ្ញាធរបានបញ្ជាក់ថា បុរស២នាក់ បើករថយន្តដឹកកាកសំណល់គ្រឿង មិនគប្បី(សំរាម) ដើរបោះទំលាក់ តាមផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត២៥ មុខអតីតរោងចក្រ កាសូទីន ដែលប្រឆាំងនឹងបំរាម របស់រដ្ឋបាលស្រុកកៀនស្វាយ ។

កន្លងមក អាជ្ញាធរភូមិឃុំ ស្រុក យុវជនភូមិឃុំ ប្រជាការពារ ប្រឹងប្រែង សំអាត មិនគិតការនឿយហត់ ដើម្បី អោយបរិស្ថានស្អាតល្អ  ។ បុរសនេះ ត្រូវសមត្ថកិច្ច អប់រំ និងអនុវត្តតាម ការផាកពិន័យ តាមផែនការរដ្ឋបាលស្រុក កៀនស្វាយ ។ តាមពលរដ្ឋបានប្រាប់ថារថយន្តនេះតែងតែឈប់ បោះសំរាមតាមផ្លូវជាតិ ច្រើនកន្លែងនៅពេលយប់ ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *