ភ្នំពេញ ៖ សាកសពនារីម្នាក់ ត្រូវបានគេប្រទះឃើញ កាលពីវេលា ម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូតិ៍ មួយកន្លែង តាមផ្លូវកែវចិន្តា ក្នុងក្រុម១២ ភូមិ០១ សង្កាត់ជ្រោយចងា្វរ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សាកសពមានឈ្មោះ ឈីវ សំអុន អាយុ៣១ឆ្នាំ មានលំនៅ ផ្ទះលេខ១៤៦D ផ្លូវលំ ភូមិ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ជាអតីតនិស្សិតពេទ្យ ឆ្មប ជាប់អាហារូបករណ៍ រៀននៅប្រទេសថៃ ហើយបានរត់គេចចេញពីផ្ទះ បាត់ខ្លួនប្រមាណជាង២ខែមកហើយ ។ តាមនគរបាលបានឱ្យដឹងថា នារីរូបនោះ បានចងកសម្លាប់ខ្លួន នឹងខ្សែនីឡុង ភ្ជាប់ទៅនឹងដើមពុទ្រាក្នុងព្រៃហើយត្រូវបានក្មេងៗក្នុងភូមិ ទៅបេះពុទ្រា ប្រទះឃើញ ។

តាមបងស្រីរបស់សាកសព បានឱ្យសមត្ថកិច្ចដឹងថា ប្អូនស្រីខ្លួនមានជំងឺប្រសៃប្រសាទ ប្រមាណជិត១០ឆ្នាំមកហើយ។ រយៈពេលប្រមាណជិត២ខែមកហើយ នាងបានរត់ចេញពីផ្ទះ ទៅបាត់ មិនដឹងទៅទីណា ស្រាប់តែទទួលដំណឹងនេះ ។
កន្លងមក នាងជានិស្សិតពេទ្យ ដែលរៀនពូកែ ប្រឡងជាប់អាហារូបករណ៍ ទៅរៀននៅប្រទេសថៃ រហូតដល់ជិតចប់ ។ដោយសារតែ ការខិតខំរៀន ខ្លាំងពេក បណ្តាលអោយនាង រលាកខួរក្បាល កើតជំងឺសសៃប្រសាទ ហើយត្រូវបានសាលា ទាក់ទងមកក្រុមគ្រួសារ ទៅទទួលយកមកវិញ ៕ ដោយ ៖ ប៉ូច គឹមសុខ និង ៩៧

