ចុះពីលើរថយន្ត មិនបានពន្លត់ម៉ាស៊ីន មានជនសង្ស័យម្នាក់ឡើងបើកយកទៅ ផ្អើលដេញតាមរថយន្តបានមកវិញ

ភ្នំពេញ.បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ម៉ាស្តាពាក់ ស្លាកលេខរដ្ឋ ទៅឈប់ទិញតុក្កតាមួយភ្លែត ដោយមិនបានពន្លត់ម៉ាស៊ីន ត្រូវបានជនសង្ស័យលួចឡើងបើករថយន្តយកទៅត្រូវម្ចាស់ឃើញទាន់ជិះម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋ ដេញពីស្តុបថៃប៉ុនរ៉ុងរហូតដល់ស្តុបត្រឡោកបែក ទើបជនសង្ស័យ បានទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។ហេតុការណ៏នេះកើតឡើងកាលវេលាម៉ោង៨និង២០នាទីយប់ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថារថយន្តរបស់គាត់ម៉ាក ម៉ាស្ដា ពណ៌ទឹកប្រាក់ ស្លាកលេខ រដ្ឋ13•2•2688 គាត់បានបើកមកឈប់ចំណុចកើតហេតុខាងលើ ក៏ចុះពីរថយន្តមិនបានពន្លត់ ម៉ាស៊ីនចុះទៅទិញតុក្តតា ខណៈមិនទាន់បានទិញផងនោះស្រាប់តែក្រលេកមើលទៅរថយន្តឃើញជនសង្ស័យម្នាក់ឡើងបើករថយន្តចេញទៅឃើញដូចច្នោះគាត់បានពឹងពាក់អ្នកលក់តុក្កតាដែលគាត់មានម៉ូតូជិះដេញតាមពីក្រោយរហូតដល់ស្តុបត្រឡោកបែកដោយជាប់ភ្លើងស្តុបផងនោះគាត់បានស្រែកចោរៗធ្វើឲ្យជនសង្ស័យដឹងខ្លួនទាន់បានបើកទ្វារថយន្តរត់បាតជើងសព្រាតគេចខ្លួនដោយសុវត្តិភាព។

ក្រោយមកសមត្ថកិច្ចបាននិយាយាំជនរងគ្រោះ ទៅសាកសួរនិងធ្វើកំណត់ហេតុ ដើម្បីប្រគល់រថយន្តឲវិញ ព្រោះជនសង្ស័យរត់គេចខ្លួនបាត់ហើយ មិនដឹងភិនភាគយ៉ាងម៉េចនោះទេ ។ដោយ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *