អុជធូបថ្វាយលើអាសនៈ ឆាបឆេះផ្ទះប្រជាជាពលរដ្ឋជាន់ទី២ នៅសង្កាត់ផ្សារដេប៉ូទី៣

ភ្នំពេញ.ផ្ទះប្រជាពលរដ្ឋនៅជាន់ទី២ ខណៈម្ចាស់បានចាក់សោរចេញទៅខាងក្រៅ ហើយអុជធូននៅលើអសនៈទុកចោល ស្រាប់ ឆាបឆេះ បង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋជិតខាង វាយទម្លុះទ្វារ យកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ តែទប់មិនឈ្នះ បានហៅរថយន្តការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ មកជួយបាញ់អន្តរាគមន៍អស់ចំនួន១រថយន្តទើបភ្លើងរលត់ទាំងស្រុង មិនរាលដាលដល់ផ្ទះអ្នកជិតខាង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៤០ នាទីព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ ២០២១ នៅចំណុចផ្លូវឌឿងហែមមួយកន្លែងកែងនឹងផ្លូវ ២២១ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោករវសេនីយ៍ឯក ព្រហ្ម យ៉ន់ នាយការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តចំនួន ៤ គ្រឿងមកដល់ចំណុចទីតាំងកើតហេតុធ្វើការបាញ់អស់ចំនួន១គ្រឿង ទើបភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង៩និង១០នាទីថ្ងៃដដែល ។

ក្នុងហេតុការណ៍ខាងលើនេះ មិនបានបង្ករគ្រោះថ្មាក់ដល់មនុស្ស ឬរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ ។ លោករវសេនីយ៍ឯក ព្រហ្ម យ៉ន់ នាយការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវថា សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋ មេត្តាជួយប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះការអុជធូបសែនព្រេនផ្សេងៗ ក៏ដូចជាសម្ភារៈឧបករណ៍ងាយឆាបឆេះ អោយបានល្អ ចេញពីផ្ទះត្រូវមើលឲគ្រប់ជ្រុងជ្រោយ ពន្លត់ភ្លើងទៀនធូន ចង្ក្រាន និងបិតបណ្តាញអគ្គិសនី ជាដើម…។ដោយ. ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *