ប្រធានក្រុមហ៊ុនម្នាក់និងសង្សា ត្រូវគេសម្លាប់នៅក្នុង ខុនដូ LH Residence

ភ្នំពេញ ៖ ប្រធានក្រុមហ៊ុនម្នាក់និងសង្សា ត្រូវជនសង្ស័យ២នាក់សម្លាប់ នៅក្នុងបន្ទប់លេខ១០០៣ ជាន់ទី១០ នៃខុនដូ LH Residence ស្ថិតនៅតាមផ្លូវលេខ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។ 

ជនរងគ្រោះទាំង២នាក់ ទី១មានឈ្មោះ XIO BO ជនជាតិចិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនផលិតដែក ស្នាក់នៅខុនដូ និងមិត្តស្រី ឈ្មោះ CAO RUIXIN ជនជាតិចិន អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ។ អ្នកទាំងពីរ ត្រូវបានជនសង្ស័យ២នាក់ ប្រើកាំភ្លើងខ្លីនិងកាំបិត ភ្ជង់គម្រាមចាកចេញពីជណ្ដើរយន្ត ចូលទៅក្នុងបន្ទប់ រួចធ្វើសកម្មភាព យកខ្នើយខ្ទប់មាត់ និងរឹតករសម្លាប់ ។

ជនសង្ស័យទាំង២នាក់ បានមកជួលបន្ទប់ ក្នុងខុនដូនេះ ស្នាក់ នៅជាន់ទី០៩ ដើម្បីរៀបចំគម្រោង របស់គេរហូតបានសម្រេចសង្ស័យប្លន់យកទ្រព្យសម្បត្តិ ។ 

បន្ទាប់ពីកើតហេតុ កម្លាំងជំនាញ បានត្រួតពិនិត្យ កោសល្យវិច្ច័យ បានសន្និដ្ឋានថា នេះជាករណីឃាតកម្ម ដោយជនសង្ស័យ ប្រើខ្សែរឹតករ និងខ្នើយញ៉ុកនិងខ្ទប់មាត់ និងស្កុតរំផងដែរ ៕ ដោយ ៖ ធ្នូជ័យ 

Leave a Reply

Your email address will not be published. Required fields are marked *