ជនបរទេសម្នាក់ លោតពីលើអគារពាណិជ្ជកម្ម បណ្ដាលស្លាប់

ភ្នំពេញ ៖ ជនបរទេសម្នាក់ សង្ស័យជាជនជាតិចិន បានលោតពីលើអគារពាណិជ្ជកម្មមួយ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាម កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ណតប្រីត កែងមហាវិថីសហពូន្ធរុស្សី សង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមព័ត៌មានបឋម បានបញ្ជាក់ថា អត្តសញ្ញាណ បុរសខាងលើ នៅមិនទាន់ដឹងនៅឡើយនោះទេ វ័យប្រហែល៣០ឆ្នាំ ជាជនបរទេសសង្ស័យជនជាតិចិន បានលោតពីដំបូលអគារ កម្ពស់ជាង៣០ម៉ែត្រ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅមុខអគារពាណិជ្ជកម្មនោះ ។ ព័ត៌មានលម្អិតអង្គភាពយើងខ្ញុំ នឹងជម្រាបបន្ត នៅពេលប្រតិបត្តិការ ស្រាវជ្រាវរបស់សមត្ថកិច្ច បានបញ្ចប់ ៕ ដោយ ៖ សំណាង៩៦ 

Leave a Reply

Your email address will not be published. Required fields are marked *