ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជទានផ្ទះចំនួន១ខ្នង ដល់គ្រួសារក្រខ្សត់មួយ នៅឃុំទន្លេបិទ

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជហឫទ័យ ទុកដាក់ខ្ពស់ អំពីសុខទុក្ខ ក្នុងការរស់នៅរបស់ បងប្អូនប្រជានុរាស្រ្តជាកូនចៅព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជអំណោយ ដ៏ឧត្តុង្គឧត្តម ជាផ្ទះចំនួន១ខ្នង ប្រោសព្រះរាជទាន ជូនក្រុមគ្រួសារ យ៉ាត អុីប ជាប្រជានុរាស្រ្ត មានជីវភាពខ្វះខាត មានទីតាំងស្ថិតនៅភូមិតាអ៊ុយ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ 

ព្រះរាជអំណោយដ៏ថ្លៃថ្លានេះជាផ្ទះទី១៣ នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលស្ថិតក្នុងគម្រោងសហការរវាង មូលនិធិកុមារកម្ពុជា និងមូលនិធិមុទិតា ដែលមាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ជាព្រះស្ថាបនិក ៕ ដោយ ៖ រតនា 

Leave a Reply

Your email address will not be published. Required fields are marked *