Update : ស្គាល់អត្តសញ្ញាណ បុរសដែលលោតពីអគារជាន់ទី១០ នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ បុរសម្នាក់ ដែលលោតសម្លាប់ខ្លួន ពីជាន់ទី១០ នៃអគារមួយ កាលពីវេលាថ្ងៃត្រង់ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំនុចក្បែរ ស្តុបស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវណតប្រីដ កែងមហាវិថីសហព័ន្ធរុស្ស៊ីនោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយមានឈ្មោះ  អ៊ុន ថនឌី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ 18Gផ្លូវ K4D ភូមិទ្រង់មាន់សង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២១នេះ ស្រ្តីជាប្រពន្ធព្រមទាំងបងប្អូន បានធ្វើដំណើរ ទៅកាន់ឈាបនដ្ឋាន វត្តទឹកថ្លា ដើម្បីទទួលយកសពប្តី ដើម្បីចាត់ចែងបូជា តាមប្រពៃណី នៅរសៀលនេះ ។ ទាក់ការធ្វើអត្តឃាតនេះ ត្រូវបានក្រុមគ្រួសារ និយាយថាដោយសារតែមានជំងឺ សសៃប្រសាទ ។ បុរសរូបនោះ មានបញ្ហាខួក្បាល តាំងពីនៅរៀន ប្រមាណ១០ឆ្នាំ មកហើយ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ។ កន្លងមកគាត់តែងតែ និយាយរវើរវាយ មិននឹកស្មានថា ចាកចេញពីផ្ទះ មកលោតសម្លាប់ខ្លួនបែបនេះ ។ 

គួរបញ្ជាក់ថា បុរសរូបនោះ បានធ្វើដំណើរទៅលោតសម្លាប់ខ្លូន ពីជាន់ទី១០ដំបូលអគារ មន្ទីរពហុព្យាបាល និងសម្ភពអឃីតផ្លាហ្សាដែលស្ថិតនៅចំនុច កើតហេតុខាងលើ ។ ភ្លាមៗ តាមភិនភាគ ត្រូវគេសន្និដ្ឋានបឋមថា សង្ស័យជាជនជាតិចិន  បន្ទាប់ពីស្រាវជ្រាវតាមរយៈទូរស័ព្ទ អស់រយៈពេល២ថ្ងៃទើបស្គាល់ អត្តសញ្ញាណ ៕ ដោយ ៖ សំណាង៩៦ 

Leave a Reply

Your email address will not be published. Required fields are marked *