ភ្នំពេញ ៖ បុរសម្នាក់បាន បាត់បង់ជីវិត ខណៈជិះម៉ូតូ ជ្រុលបុករថយន្តកំពុងឆ្លងផ្លូវ កាលពី វេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយ ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសដែលស្លាប់មានឈ្មោះ ចាន់ ប៊ុនណា អាយុ៤០ឆ្នាំ ជាបុគ្គលិក ធនាគារABA រស់នៅក្នុងបុរីពិភពថ្មី កំបូល ជិះម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ1HI-2612 ចំណែកឯរថយន្ត ម៉ាកតូយូតា ព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-7044 ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបានបេីកឆ្លងកាត់ទទឹងផ្លូវជាតិលេខ២ បម្រុងទៅទិសខាងជេីង ខណៈឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ម៉ូតូរងគ្រោះ ជិះម្នាក់ឯង ធ្វេីដំណេីរទិសដៅពីត្បូងមកជេីង ក្នុងល្បឿនលឿន មកជ្រុលបុករថយន្ត ចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលជាមួយថ្នល់ រងរបួសធ្ងន់ធ្ងរ ហេីយត្រូវបាន រថយន្តសាមុយ របស់គ្លីនិកឯកជនសួគ៌ា ដឹកយកទៅសង្គ្រោះ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ក្នុងគ្លីនិកឯកជននោះតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូទាំងពីរគ្រឿង នោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី រីឯសពត្រូវសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅធ្វេីបុណ្យ តាមប្រពៃណី ៕ ដោយ ៖ ធ្នូជ័យ



