កណ្ដាលអធ្រាត្រ ជិះរថយន្ត ជ្រុលទៅបុកស្លាកសញ្ញាពេទ្យ និងរបងផ្ទះពលរដ្ឋ ម្នាក់របួសធ្ងន់ ម្នាក់ទៀតរត់បាត់

ភ្នំពេញ​ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ និងម្នាក់ទៀត បានរត់គេចបាត់ បន្ទាប់ជិះរថយន្ត ទៅបុកស្លាកសញ្ញាពេទ្យ និងរបងផ្ទះពលរដ្ឋកាលពីវេលា ម៉ោង​១២និង១០នាទីយប់ រំលងអធ្រាត្រ​​ ឈានចូលថ្ងៃអង្គារ ទី០៦ ខែមេសា​ ឆ្នាំ២០២ នៅត្រង់ចំណុចជិតស្ពានទី២ លេីកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា​​ រាជធានីភ្នំពេញ​ ។ 

រថយន្តបង្ក ម៉ាកកាមរីហៃព្រីត ពណ៌ស្ករ  ពាក់ស្លាកលេខ ភ្នំពេញ2BC-0957 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ និងបុរសម្នាក់ទៀត បានគេចចូលតាមភូមិបាត់ ។ 

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបង្ក បើកបរតាមផ្លូវ៦អា ទិសដៅពីជើង ទៅត្បូងក្នុងល្បឿនលឿនខ្លាំង លុះមកដល់ចំណុចកើតហេតុ រ៉េចង្កូតទៅស្ដាំដៃ ឡេីងចិញ្ចេីមផ្លូវ តម្រង់ទៅបុក​បង្គោលដែក ស្លាកសញ្ញាពេទ្យ រួចបន្តទៅបុកសសររបងថ្ម និងទ្វារដែក ផ្ទះប្រជាពលរដ្ឋ ចំណែកឯរថយន្ត ខូចខាតយ៉ាងដំណំ បើកទៅមុខលែងរួច ។ 

បន្ទាប់មក ម្ចាស់ផ្ទះរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ ចុះមកជួយអន្តរាគមន៍​ ហៅរថយន្តពេទ្យ ដឹកបញ្ជូនអ្នកបើកបរ ទៅមន្ទីរពេទ្យរដេីម្បីសង្គ្រោះ ហេីយបុរសម្នាក់ដែលរងរបួសស្រាល​ បានរត់ទៅតាមផ្លូវលំ ចូលទៅក្នុងភូមិ បាត់ស្រមោល ។  ក្រោយកើតហេតុ​ សមត្ថកិច្ចវាស់វែង យករថយន្តបង្ក​ យកទៅរក្សាទុក នៅចរាចរណ៍រាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាម នីតិវិធីផ្លូវច្បាប់  ៕ ដោយ ៖ ធ្នូជ័យ 

Leave a Reply

Your email address will not be published. Required fields are marked *