រថយន្តបុកជាមួយ ម៉ូតូអ្នកដឹកអនឡាញ របួសម្នាក់ នៅខណ្ឌដង្កោ

ភ្នំពេញ ៖ បុរសម្នាក់បានរបួសបាក់ជើង ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងម៉ូតូដឹកអនឡាញ កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុច មុខស្ថានីយសាំងតូតាល់ ផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ម8715ភព1 បើកបរដោយបុរសម្នាក់ ជាអ្នកដឹកតាមអនឡាញ មិនស្គាល់អត្តសញ្ញាណ រងរបួសជើង ចំណែករថយន្ត ម៉ាកឡិចសុីស RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BH-5051 បើកបរដោយបុរសម្នាក់ ។ 

តាមប្រភពបានឲ្យដឹងថា ដំបូងគេឃើញ ខាងម៉ូតូដឹកតាមអនឡាញ ជិះតាមបណ្តោយផ្លូវបេតុង ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម រីឯរថយន្ត បើកតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុច ផ្លូវបំបែកជាបួន ក៏ស្រាប់រថយន្ត ជ្រុលបុកម៉ូតូតែម្ដង ។ ភ្លាមៗ អ្នកបើកបរម៉ូតូ រងបួសបាក់ជើង ត្រូវរថយន្តពេទ្យ ដឹកទៅសង្គ្រោះផងដែរ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕ ដោយ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *