តូចចិត្តខឹងប្ដីស្ដីឱ្យ, មកលោតទឹកជ្រោយចង្វារសម្លាប់ខ្លួន

ភ្នំពេញ ៖ នារីរូបស្រស់ស្អាតម្នាក់ មានវិបត្តិផ្លូវចិត្តខឹងប្ដី បានដើរយំសម្ដៅមកលោត ទឹកជ្រោយចង្វារបញ្ចប់ជីវិត ក៏ត្រូវកម្លាំងសមត្ថកិច្ចប្រចាំការណ៍ ឃាត់ទាន់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១០និង២០នាទីយប់ ថ្ងៃ អាទិត្យ ទី១៨ ខែមេសាឆ្នាំ២០២១ ស្ថិតនៅចំណុច គល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

នារីខាងលើមានឈ្មោះ សុខ ខេង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសំអាងការ ស្នាក់នៅផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រីឯប្ដីមិនបានស្គាល់អត្តសញ្ញាណនោះទេ ។ 

ស្ត្រីខាងលើបានរៀបរាប់ប្រាប់ អ្នកសារព័ត៌មាន ទាំងយំក្ដុកក្ដួលថា ប្ដីរបស់គាត់តែងតែ ធ្វើបាបផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ ហើយតែងតែប្រចណ្ឌគាត់ មិនមានហេតុផល ច្បាស់លាស់ថ្ងៃណា ក៏រករឿងគាត់ ស្ទើររាល់ថ្ងៃ ទើបគាត់សម្រេចចិត្ត មកបញ្ចប់ជីវិត ។ ក្រោយមកសមត្ថកិច្ចក៏បានទាក់ទង ហៅប្ដីឲ្យមកស្រ្តីរូបនេះ យកត្រលប់ទៅផ្ទះវិញបាត់ទៅ ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *