ក្រុមស្ទាវបង្ហោះម៉ូតូ ត្រូវរថយន្តបុក បណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ ក្មេងស្ទាវម្នាក់បានស្លាប់ និងក្មេងស្ទាវម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីបង្ហោះម៉ូតូ ត្រូវរថយន្តបុកពេញទំហឹង នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី៥ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចគល់ស្ពាននាគភ្លោះកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

គ្រោះថ្នាក់នេះរវាងរថយន្តម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-9333 បើកដោយបុរសម្នាក់រួមដំណើរស្រ្តីម្នាក់បានបុុកម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១  ពាក់ស្លាកលេខ ភ្នំពេញ 1IK-1710 ជិះគ្នា២នាក់ ( ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ ) ។ 

យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្ទាវមួយក្រុម បង្ហោះម៉ូតូ ក្នុងនោះមានម៉ូតូរងគ្រោះលើ បង្ហោះតាមផ្លូវសួន មុខណាហ្គាវើល ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមាន រថយន្តRange Rover បើកតាមបណ្តោយផ្លូវសបិទ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន បានបុកម៉ូតូពេញទំហឹងបណ្ដាល់អោយអ្នកបើកម៉ូតូស្លាប់ និងអ្នកអង្គុយក្រោយរងរបួសធ្ងន់ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួន ម្ចាស់រថយន្តទៅសួរនាំបន្ត និងធ្វើការចុះវាស់វែង យកម៉ូតូនិងរថយន្ត ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសាកសពតម្កល់ទុក នៅវត្តកប់ស្រូវ រង់ចាំសាច់ញាតិ មកយកទៅធ្វើបុណ្យ តាមប្រពៃណី ៕ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *